ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពលរដ្ឋ​ប្តឹង​លោក ​សាយ ​សុក្រាបទ ​ប្រធាន​ការិយាល័យ​ក.ប.ប​ខេត្ត​ស្ទឹងត្រែង​និង​បក្ខ​ពួក​ពី​បទៈ​ កំហែង​យក​គំរាមកំហែង!!!


ខេត្តស្ទឹងត្រែង ៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ម្ចាស់ម៉ាត២៥០០៛ប្ដឹងឈ្មោះ សាយ សុក្រាបទ ប្រធានការិយាល័យក.ប.បខេត្តស្ទឹងត្រែងនិងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) ចូលសាលាដំបូងខេត្តស្ទឹងត្រែង។

ពាក្យបណ្ដឹងបានឲ្យដឹងថា៖ កាលពីខែសីហា ឆ្នាំ២០២១ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកសរុបចំនួន០៦នាក់​ អះ​អាង​ថា​ជាមន្រ្តី ក.ប.ប. ខេត្តស្ទឹងត្រែងបានចូលទៅទីតាំងម៉ាត់២៥០០៛មួយកន្លែងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយខុស​ច្បាប់ និង ខុសនីតិវិធី ថែមទាំងរុះរើអីវ៉ាន់ ពេញម៉ាត ដោយគ្មានសុំការអនុញ្ញាត នឹងបានធ្វើការដកហូត​អាល់កុល​សរុបចំនួន ១១កាន , ១ពីដុង និង ២២ដប ដោយចោទថាអាល់កុលក្លែងក្លាយ។

ក្នុងបណ្ដឹងដដែលបញ្ជាក់បន្ថែមទៀតថា៖ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកបានធ្វើការដកហូតអីវ៉ាន់យ៉ាងប្រញាប់​​ ប្រញាល់​ដោយគ្មានការបិទតែមត្រឹមត្រូវនៅលើវត្ថុតាងឡើយ ជាហេតុធ្វើឲ្យអាចមួលគម្រប់ដបអាល់កុលផ្លាស់​​ប្ដូរ អង្គធាតុផ្សេងបាន ទំាងនេះជាក្ដីបារម្ភរបស់ម្ចាស់ម៉ាតខ្លាចខ្លួនក្លាយជាជនខុសច្បាប់ពុំបានដឹងខ្លួន។

បច្ចុប្បន្ននេះ វិបត្តិកូវីដ១៩មិនទាន់ចប់ស្រួលបួលផងថែមទាំងមានមន្ត្រីក.ប.បខេត្តស្ទឹងត្រែង ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកចុះមកគំរាមកំហែង និយាយបំភិតបំភ័យថែមទៀត និងជំរិតទារប្រាក់ចំនួន២០លានរៀល ជាថ្នូរបិទសំណុំរឿងមិន​បញ្ជូនទៅតុលាការ យ៉ាងណាខ្លួនជាអ្នករកស៊ីបន្តិចបន្តូច ត្រឹមចិញ្ចឹមក្រពះសោះ មិនគួរជួបរឿងអយុត្តិធម៌ដូច្នេះសោះ ជាពិសេសផលិតផលទាំងនេះយកមកពីគេលក់បន្តដែរដើម្បីបានផលចំណេញតិចតូចប៉ុណ្ណោះ មិនមែននាំចូលផ្ដាច់មុខ ឬផលិតខ្លួនឯងឡើយ ។

គួរបញ្ជាក់ផងដែរថា៖យោងសំណុំរឿងព្រហ្មទណ្ឌលេខៈ២១៦ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក ជា សុភ័ក្ដ្រ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានកោះដើមបណ្ដឹងឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្តស្ទឹងត្រែង នៅដំណើរឿង លោក សាយ សុក្រាបទ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ២៤ ផ្លូវ៥៧២ កែង៣៣១ ភូមិ ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។

ក្រោយមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននៅតាមបណ្ដាញសង្គមហ្វេសប៊ុក លោក គឹម ប្រុស បានគំរាមអ្នក​សារព័ត៌​​មានតាមប្រពន្ធ័ Telegram ថា«លោកឯងប្រញាប់ចេញមកផ្សាយខុសរឿងខុសបំបែបបទអញ្ចឹង ថ្ងៃចន្ទ័នេះខ្ញុំនឹង​ជួបឯកឧត្តមព្រះរាជអាជ្ញា មានពាក់ពន្ធ័នឹងអត្ថបទផ្សាយនឹងទៀត និងពាក់ពន្ធ័ជនល្មើសដែល​ត្រូវពិន័យអន្តរកាល​នឹងទៀត​អត់រួចខ្លួនទ!»។

មហាជនបានបង្ហើបផងដែរថា លោក សាយ សុក្រាបទ ជិះរថយន្តទំនើបម៉ាក RANGE ROVER ពណ៌ខ្មៅ ឆ្នាំ២០១៤ ប្រភេទសាំង មហាជនមានការនឿយឆ្ងល់ថា តើលោកម្នាក់នេះមានប្រាក់ខែប៉ុន្មាន រកស៊ីអ្វី បានចំណូលមកពីណាខ្លះ ហេតុអ្វីមានឡានទំនើបជិះយ៉ាងនេះ?

ឆ្លើយតបនឹងការរិះគន់ខាងលើអង្គភាពគេហទំព័រយើងខ្ញុំបានខិតខំស្វះស្វែងរកការបំភ្លឺពីលោក សាយ សុក្រាបទ តែពុំអាច​ទំនាក់​​ទំនងបាន(ដោយគ្មានលេខទូរស័ព្ទ)។ អង្គភាពយើងខ្ញុំរីករាយនឹងរងចាំការបំភ្លឺពី សំណាក់សាមុីជនរាង​រាល់ម៉ោង​ធ្វើការ៕៕

ដោយ ៖ វិបុល

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.