ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ចាន់ វិឌ្ឍី​ណាវុធ ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​ដោយ​ខ្វះការ​ទទួល​ខុស​ត្រូវ​!!!


ខេត្តបន្ទាយមានជ័យ ៖ លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ ណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា -​ជប៉ុន​ មង្គលបូរី ត្រូវបាន​ដកចេញពី​តំណែង​ ហើយលោកវេជ្ជបណ្ឌិ ទុ បារាំង​ ត្រូវបានឡើងជាប្រធានថ្មី នៃមន្ទីរពេទ្យមួយជំនួសវិញ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ បានអោយសារព័ត៌មានក្នុងស្រុកដឹងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា៖ ក្នុងករណី​ខ្វះ​ទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកជា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរី ក៏បានដឹងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិតត​ ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា ក្រោយពី​មានរឿង​ក្នុងករណី​ខ្វះ​ទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរី រួចមក យើង​បាន​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ ហើយបានបោះមតិស្ទាបស្ទង់ផ្គូរផ្គងស្នើសុំ​ជា​បេក្ខជន​ត្រូវ​ធ្វើជា​ប្រធាន​ថ្មី ក្នុងនោះ មតិ​ភាគច្រើន​ បានស្នើសុំផ្តល់ទំនុកចិត្តដល់លោកចក្ខុ​បណ្ឌិត​ ទុ បារាំង អនុប្រធាន​ឲ្យ​ឡើងជា​បេក្ខជន​ប្រធាន​ថ្មី​។​

លោក​វេជ្ជបណ្ឌិត​ ឡេ ច័ន្ទ​សង្វាត​ បានបន្តថា ឥឡូវ​រដ្ឋបាលខេត្ត​បានសម្រេច​តែងតាំង​លោកចក្ខុ​បណ្ឌិត​ ទុ បា​រាំង ជាប្រធានពេញសិទ្ធិតែម្តង អត់​ចាំបាច់​ឆ្លងកាត់​ប្រធានស្តីទី​ ឬអនុប្រធានក្តាប់រួមអីទ។

សូមរំលឹកថា៖ រឿងហេតុ​ដែល​ឈានដល់​ដកហូត​តំណែង​លោក​វេជ្ជបណ្ឌិត​ ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ពី​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរីនេះ បាន​កើតឡើង​ក្រោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ បានទៅបរិច្ចាគឈាម​ដើម្បី​ជួយលោកវរៈសេនីយ៍ទោ​មម្នាក់ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀនកម្រឹតធ្ងន់ ហើយ​ត្រូវ​ការវះកាត់ ប៉ុន្តែ​ក្នុង​ឃ្លាំង​ឈាម​នៃ​មន្ទីរពេទ្យថា​គ្មាន​ឈាម​។​ ខណៈពេលដែលលោកអភិបាលទៅបរិច្ចាគឈាមដើម្បីជួយសង្គ្រោះអ្នកជំងឺ ក៏បានជួបបញ្ហាពេទ្យទារលុយមុនទើបព្យាបាលជំងឺតាមក្រោយបន្ទាប់មកឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណអភិបាល​ខេត្តបន្ទាយមានជ័យ បានសរសេរបង្ហោះក្នុងគណនេយ្យ ហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្តម មានខ្លឹមសារថា កាលពី​យប់ម៉ោង​១០និង​០៥​នាទី លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅ​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​លោក​អិន លី​អាន មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ​ដែលមាន​បេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី ស្របពេលនោះ​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់ថា​ជា​គោល​ការ​ណ៏​ត្រូវ​រក​អ្នក​ឲ្យ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​ជាមុន​ធ្វើការ​វះកាត់ ទោះ​អ្នកជំងឺ​ធ្ងន់​ក៏ដោយ​។ តើ​ការគ្រប់គ្រង​របៀបនេះ គួរ​ត្រូវ​សម្រេច​យ៉ាងម៉េច​ចំពោះ​អ្នកគ្រប់គ្រង​ដែល​មិន​គិតពី​ក្រម​សីល​ធ​ម៏ និង​មិនចេះ​ចាត់ចែង​ការងារ ហើយ​មិនមែន​លើកទីមួយ​ទេ គឺ​ច្រើនលើក​ហើយ​ដែល​ប្រជាពលរដ្ឋ​តែងតែ​រអ៊ូរទាំ​លើ​ការផ្តល់សេវា​របស់​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មួយ​នេះ​៕

ដោយ ÷ សម្បត្តិ

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.