ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្ពុជា​​បើក​ការ​ដ្ឋាន​​សាង​​សង់​​​អគារ​​​មជ្ឈ​មណ្ឌល​​​ជាតិ​​បណ្ដុះ​​ធុរកិច្ច​​ថ្មី​​តម្លៃ​​​៣​លាន​​ដុល្លារ!!! ​​


រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​ថ្មីនៃកម្ពុជា (NICC) ដែលជា​ជំនួយ​របស់សាធារណរដ្ឋ​កូរ៉េបាន​ត្រូវ​បើក​ការ ដ្ឋាន​សាងសង់នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​។ មជ្ឈមណ្ឌល​នេះមាន​ទីតាំង​ស្ថិតនៅក្នុង​សាកវិទ្យាល័យ​​​​ភូមិន្ទ​ភ្នំពេញមាន​កម្ពស់៣ជាន់ហើយ​​នឹង​បញ្ចប់នៅ​ដើមឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកាជាង ២,៧ លាន ដុល្លារ​អាមេរិក​។​​ មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​​ថ្មីនៃកម្ពុជា(NICC) ​ជា​កន្លែង​បណ្តុះបណ្តាលនិង​ផ្តល់​ប្រឹក្សាដល់និស្សិតនិង​យុវជន​កម្ពុជាដើម្បី​ជួយ​ពួកគេ​បញ្ចេញ​សក្កា​នុព​ល​របស់​ពួកគេឆ្ពោះទៅយុគសម័យ​ឌីជីថលនិង​ជា​កន្លែង​ជួបជុំរវាង​វិនិយោគិននិង​និស្សិតឬ​សហគ្រិន​វ័យក្មេងនាពេល​អនាគត​នោះ។

មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​ថ្មីនៃកម្ពុជា (NICC) ដែលជា​ជំនួយ​របស់សាធារណរដ្ឋ​កូរ៉េបាន​ត្រូវ​បើក​ការ ដ្ឋាន​សាងសង់នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​។ មជ្ឈមណ្ឌល​នេះមាន​ទីតាំង​ស្ថិតនៅក្នុង​សាកវិទ្យាល័យ​​​​ភូមិន្ទ​ភ្នំពេញមាន​កម្ពស់៣ជាន់​ហើយ​​នឹង​បញ្ចប់នៅ​ដើមឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកាជាង ២,៧ លាន ដុល្លារ​អាមេរិក​។​​ មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​​ថ្មីនៃកម្ពុជា(NICC) ​ជា​កន្លែង​បណ្តុះបណ្តាលនិង​ផ្តល់​ប្រឹក្សាដល់និស្សិតនិង​យុវជន​កម្ពុជាដើម្បី​ជួយ​ពួកគេបញ្ចេញ​សក្កា​នុព​ល​របស់​ពួកគេឆ្ពោះទៅយុគសម័យ​ឌីជីថលនិង​ជា​កន្លែង​ជួបជុំរវាង​វិនិយោគិននិង​និស្សិតឬ​សហគ្រិន​វ័យក្មេងនាពេល​អនាគត​នោះ។

​លោកបណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជននិងកីឡា​និងបណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សា​ង​សង់មជ្ឈ​​មណ្ឌល​ជាតិបណ្តុះ​ធុរកិច្ចថ្មីនៃកម្ពុជា (NICC) ប្រព្រឹត្តទៅក្រោម​អធិបតីភាព ។​

លោកបណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡាបាន​មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជាកំពុង​ស្វែងរក​ឱកាសនិង​វិសាលភាពនៃ​អត្ថប្រយោជន៍​សេដ្ឋ កិច្ចនៅក្នុង​វិស័យ​ឌីជីថលដែលមាន​សក្តា​នុពលមិន​ត្រឹមតែ​ក្លាយជា​ប្រភព​ថ្មីនៃ​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេតែ​ថែមទាំង​ជួយលើកកម្ពស់​ផលិតភាពនៅក្នុង​ប្រទេសពលរដ្ឋនិង​ អាជីវកម្ម​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជាលោក​រដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ KOICA និង KPC ដែល​បាន​ផ្តល់ជំនួយ បច្ចេកទេស និង​ហិរញ្ញវត្ថុ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ជាតិ បណ្តុះ​ធុរកិច្ច​ថ្មី​នៃ​កម្ពុជា នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​។​

លោក​បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាបាន​មានប្រសាសន៍​ថា​ ប្រទេស​កម្ពុជាគឺជា​ប្រទេសមួយក្នុងចំណោមប្រទេស​ដៃគូ ODA សំខាន់ៗរបស់​ប្រទេស​កូរ៉េ​។

ប្រទេស​កូរ៉េបានចាប់ផ្តើម​ភ្ជាប់​ចំណងមិត្តភាពជាមួយប្រទេស​កម្ពុជានៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ តាមរយៈ​ជំនួយ​មនុស្សធម៌​ផ្សេងៗ​ ។ ឥឡូវនេះភាពជា​ដៃគូ ODA របស់​យើងបាន​ពង្រីក​ទៅជា​គម្រោងចំនួន ៦៩ ដែល​​គ្របដណ្តប់លើ​វិស័យ​ធំ ៗ ដូចជាវិស័យ​អប់រំវិស័យ​ឧស្សាហកម្ម សុខភាព បច្ចេកវិទ្យា និង​វប្បធម៌​។

​លោក​សង្ឃឹមថា​ គម្រោង​នេះនឹង​ក្លាយជា​គម្រោង​គំរូ​ដ៏​ល្អ​មួយសម្រាប់​ការសហការរវាង​វិស័យ​ឧស្សាហកម្មនិង​វិស័យ​អប់រំនៅ​ប្រទេស​កម្ពុជា​ ។ លើសពីនេះ​ទៀត លោក​ឯកអគ្គរដ្ឋទូតកូរ៉េបាន​បន្ថែមទៀតថាៈគម្រោង​នេះនឹង​ក្លាយជា​គំរូ​ដ៏​ល្អនៃ​កិច្ចសហការពាណិជ្ជកម្មប្រកបដោយ​ជោគជ័យរវាង​កម្ពុជានិង​សាធារណរដ្ឋ​កូរ៉េ​​៕

អត្ថបទ៖ណារី

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.