ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​ជាម ​ច័ន្ទសោភ័ណ ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ចុះ​ពិនិត្យ​ត្រៀម​ទី​តាំង​មណ្ឌល​ចត្តា​​ឡី​ស័ក​​ថ្មី​បន្ថែម​នៅ​​សណ្ឋាគារ​សុវណ្ណ​ភូមិ​!!!


ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ មាន៥២បន្ទប់ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀន នឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើកដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។

នាឱកាសនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា នៅតាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សណ្ឋាគារសុវណ្ណភូមិ លោកឧកញ៉ា អាន ម៉ាឌី និងលោក អាន វេងស្រ៊ុន ដែលបានផ្ដល់ទីតាំងយ៉ាងល្អប្រណិត សម្រាប់ធ្វើជាទីតាំងមណ្ឌលចត្តាឡីស័ក ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការីករាលដាល នៃជំងឺកូវីដ១៩ ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម បានបន្តជំរុញលើកទឹកចិត្តដល់កងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ មន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ តាមមណ្ឌលសម្រាកព្យាបាលនិងមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារ។

សូមជម្រាបថា៖ ខេត្តត្បូងឃ្មុំ មានមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ ១៩ ចំនួន៤កន្លែង រួមមានមន្ទីរពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកពញាក្រែក មន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ និងវិទ្យាល័យសម្ដេច​តេជោ ហ៊ុន សែន ត្បូងឃ្មុំ ក្នុងនោះមណ្ឌលចត្តាឡីស័កQC2 មានចំនួន៤កន្លែង មានអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន៨៦៩នាក់ និង អ្នកចត្តាឡីស័កចំនួន ៣.៩៦២នាក់៕

អត្ថបទ ៖ ហុង ម៉េងហៀ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.