ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ឈុន សុភមង្គល ​បាន​ប្តូរ​ដំណែង​មក​កាន់​ជា​មេ​គយ​ខេត្ត​ឧត្តរមាន​ជ័យ​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង​ខាង​អំពើ​ពុក​រលួយ​?


ខេត្តឧត្តរមានជ័យ  ៖ កន្លងមករឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបាន​បណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ប៉ុន្តែមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹង​មិនឮអ្វីទាំង​អស់។ ជាពិសេសឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សា​ភាពស្ងៀម​ស្ងាត់ ហើយ​ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនចាត់​វិធាន​ការ​ទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ នោះដែរ។ ហេតុនេះ​ហើយទើប​បណ្តាឲ្យលោក ឈុន សុភមង្គល នៅតែបើកដៃ​ឲ្យមេៗ​គយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ច្រកទ្វារអន្តរជាតិជាំនិង​ច្រកជប់គគីរ ធ្វើអ្វីៗតាមអំពើចិត្ត។

បើតាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ នៅតែបើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន​គ្រប់និង​ទំនិញ​ខុសច្បាប់យ៉ាងរលូនដដែល។

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក វ៉ាន់ ក្តេ អាចប្រព្រឹត្ត​អំពើពុករ​លួយយ៉ាង​សុខស្រួលគឺមានការរួមដៃពីសំណាក់​លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ដែលល្បីល្បាញ​ខាងពុករលួយ។ ទន្ទឹមនឹងនេះបើគ្មានការបើកដៃពី​សំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ទេនោះគឺលោក វ៉ាន់ ក្តេ មេគយច្រកអូរស្មាច់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។

ចំណែកប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកនេះនៅតែបើកដៃឲ្យឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន​គ្រប់និង
ទំនិញ​ខុសច្បាប់យ៉ាងពេញបន្ទុក។ ប្រភពស្និទ្ធនឹងលោក កែវ សារ៉ាត់ បានឲ្យដឹងថា បើគ្មានលោក ឈុន សុភមង្គល ប្រធានសាខា​គយខេត្តឧត្តរមានជ័យ ជាបង្អែកទេនោះគឺលោក កែវ សារ៉ាត់ មិនអាចធ្វើអ្វីតាមអំពើចិត្តបានទេ។

ហេតុនេះហើយទើបមហាជនសំណូំពរដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញផង ព្រោះតាំងពីអំឡុងខែមករា ឆ្នាំ២០១៩ ខណៈលោក ឈុន សុភមង្គល ទទួល​បានដំណែងនោះរហូតមកដល់​ពេលនេះ​​ លោក ឈុន សុភមង្គល ប្រធានសាខាគយ​ខេត្តឧត្តរ​មាន​ជ័យ​​បានសាងភាព​ល្បីល្បាញខាងពុករលួយពេញទំហឹង ទើបពលរដ្ឋស្នើសុំដល់ឯកឧត្តមបណ្ឌិត ឪម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក​រលួយ​មេត្តាស៊ើបអង្គេតរាល់សកម្មភាពរបស់លោក​ ឈុន សុភមង្គល និងបក្យពួកដើម្បីប្រមូលថវិកាចូលជាតិចូលរួមកសាង ប្រទេសក្រោមមាគាដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ​កម្ពុជា។

ឆ្លើយតបនឹងការរិះគន់ខាងលើអង្គភាពគេហទំព័រយើងខ្ញុំបានខិតខំស្វះស្វែងរកការបំភ្លឺពីលោក ឈុន សុភមង្គល និងសាមុី​ខ្លួនដែលពាក់ព័ន្ធខាងលើ តែពុំអាចទំនាក់ទំនងបាន(ដោយគ្មានលេខទូរស័ព្ទ)។ អង្គភាពយើងខ្ញុំរីករាយនឹងរងចាំការបំភ្លឺពី សំណាក់សាមុីជនរាងរាល់ម៉ោងធ្វើការ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.