ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ករណី​​ជន​ខិល​​ខូច​​មួយ​​ក្រុម​​បាន​​ធាក់​​ទ្វារ​​បន្ទប់​​ជួល​​របស់​​កម្មករ​​ពីរ​​នាក់​​ប្តី​​ប្រពន្ធ​​ទាំង​​កណ្តាល​​យប់​​ដោយ​​ចោទ​​ថា​​ជា​​អ្នក​​លក់​​គ្រឿង​ញៀន​​និង​​ជំរិត​​ទារ​​ប្រាក់​​​ពលរដ្ឋ​រ​ហូត​​បែក​ធ្លាយ​​ដល់​​អ្នក​​សារព័ត៌​​មាន​ត្រូវ​បាន​បក​​អាក្រាត​​!!!


រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញ ឲ្យចុះស្រាវជ្រាវជាបន្ទាន់ រហូតរកឃើញថា ជនខិលខូចទាំងនោះ គ្មានអ្វីពាក់ព័ន្ធនឹង PM ណាម្នាក់ឡើយ ហើយក៏ប្តេជ្ញាតាមចាប់ជនខិល​ខូចដែល​គេអះអាងថា ជាPMនោះឲ្យខាងតែបាន។ តាមរយៈវិធានការដ៏ម៉ឹងម៉ាត់ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឮដល់ក្រុមគ្រួសាររបស់ជនសង្ស័យថា នឹងមិនអាចគេចទៅណារួច ក៏បាននាំខ្លួនជនសង្ស័យ ចូលមកសារភាព នៅចំពោះមុខអាវុធហត្ថខណ្ឌមានជ័យ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីជនខិលខូចមួយក្រុម បានធាក់ទ្វារ បន្ទប់ជួល របស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថាជាអ្នកលក់គ្រឿងញៀន និងជំរិតទារប្រាក់ ពលរដ្ឋ នៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីហេតុការ នេះកើតឡើង ក៏មានព័ត៌​មានជាច្រើនបានចុះទៅកន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះ គឺជាក្រុមបង្ក្រាបគ្រឿង​ញៀន ខ្លះផ្សាយថា ជាមន្ត្រីកងរាជអាវុធហត្ថ និងរៀបរាប់ថា ក្រុមជនខិលខូចទាំងនោះ មានគ្នា៥នាក់ ក្នុងនោះមានម្នាក់ អួតខ្លួនថា​ជា PM ចំណែក៤នាក់ទៀត ជាសន្តិសុខយាមនៅគោលដៅនោះ បានសម្រុកចូលទៅក្នុងបន្ទប់ពួកគាត់ ហើយក៏​បានយក​គ្រឿង​ញៀន១កញ្ចប់ ចេញពីហោប៉ាវខោ រួចចាប់បុរសជាប្តីវាយខ្នោះមកខាងក្រោយ ហើយយក​គ្រឿងញៀន​ដាក់ពីមុខ​ជនរងគ្រោះ ដោយចោទថា ប្តីប្រពន្ធទាំង២នាក់ ជាអ្នកលក់គ្រឿងញៀន ហើយក៏គម្រាម​ចាប់វាយខ្នោះ បញ្ជូនប្តីទៅដាក់​គុកព្រៃស ទាំងយប់ បើគ្មានលុយឲ្យពួកគេ និងក្រោយមកដោយជនរងគ្រោះពុំមានលុយ ជនសង្ស័យក៏បានបង្ខំ ឲ្យប្តីប្រពន្ធ​ទាំង​ពីរនាក់ យកម៉ូតូរបស់ខ្លួន ទៅបញ្ចាំនៅឃ្លាំងរំសែវ ចំនួន៥០០ដុល្លារ ហើយយកក្រដាសបញ្ចាំ យកមកឲ្យជនរង​គ្រោះវិញ ទើបដោះខ្នោះប្តីចេញ លុះព្រឹកឡើង មានសន្តិសុខម្នាក់ ក្នុងចំណោមបក្ខពួកទាំង៥នាក់នោះ បានមកយកក្រដាស​បញ្ចាំ ពីជនរងគ្រោះទៅបញ្ចាំបន្ថែម១០០ដុល្លារទៀត។

ជនសង្ស័យដែលត្រូវបានគេអះអាងថាជា PM មានឈ្មោះ រ៉ូ ថារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នកបើក​បររថយន្ត មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៥៧ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួមមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវបន្ត។ រហូតដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ រីឯបក្ខពួកផ្សេងទៀត សមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនបន្ត៕

ដោយ ៖​ សម្បត្តិ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.