ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មហា​ជនរង់​ចាំ​លទ្ធផល​ស្រាវ​ជ្រាវ​របស់​រដ្ឋមន្រ្តី​ក្មេងជាងគេ លើ​ក្នុង​សំណុំ​​រឿង​ដ៏​អយុត្តិ​ធម៌​លើ​ដី​ជាង​២​ហិកតា​របស់​លោក​ស្រី ​បែន ​សុធារី?


រាជធានីភ្នំពេញ ៖ លោកស្រី បែន សុធារី ម្ចាស់សប្បកម្មផលិតនំបញ្ចុក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានរង​គ្រោះ ដល់ទាំងកម្មករប្រមាណជាង៥០គ្រួសារ ហើយមានរឿងរ៉ាវអយុត្តិធម៌មួយ ដែលធ្លាក់មកលើ ត្រូវបានមហាជន​ដែលកំពុ​ងតាមដាន និងចាប់អារម្មណ៍ករណីនេះ ដោយបានទន្ទឹងរង់ចាំលទ្ធផលសម្រេច នៃការស្រាវជ្រាវ របស់ឯកឧត្ដម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលលោកជារដ្ឋមន្រ្តីវ័យក្មេង ម៉ឺងម៉ាត់បំផុតក្នុងការងារ ជួយរកយុត្តិធម៌ដល់មនុស្សគ្រប់រូប ក៏ដូចជាលទ្ធផលអង្កេតឡើងវិញ របស់ឯកឧត្ដមប្រធានតុលាការកំពូល ចំពោះសំណុំរឿងក្ដីមិនប្រក្រតីខាងលើនេះ។

អត់ទ្រាំនូវការឈឺចាប់ និងហួសចិត្តបំផុត ចំពោះការសម្រេចរបស់តុលាការ ក្នុងសំណុំរឿងយកដីអ្នកស្រី បែន សុធារី ទៅឱ្យ​បុគ្គលផ្សេង ទើបកន្លងមក អ្នកស្រីនិងភាគីពាក់ព័ន្ធដែលជាសាក្សី ព្រមទាំងកម្មករជាង៥០ គ្រួសារ បានចេញមុខបង្ហាញការ​ឈឺចាប់ និងបង្ហាញភស្តុងតាងជាច្រើន ចំពោះមុខមហាជនឱ្យបានដឹងឮ តាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ជាពិសេសដើម្បី​គោរព​ជម្រាបជូន ដល់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានជ្រាប និងជួយរកយុត្តិធម៌ដល់រូប​ពួកគាត់ដែលជា​ប្រជានុរាស្រ្ត ជាកូនជាចៅ របស់សម្ដេចទាំងទ្វេ។

ជាបន្តបន្ទាប់រឿងរ៉ាវមួយនេះ ក៏បានជ្រាបទៅដល់សម្ដេចទាំងទ្វេរ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តាមរយៈពាក្យបណ្ដឹងសារទុក្ខ របស់លោកស្រី លាង ញឹបជាភរិយាលោកវេជ្ជបណ្ឌិតគី ប៊ូសួ និងបណ្តឹងសារទុក្ខ របស់លោកស្រី បែន សុធារី ជាភរិយា​លោក ហួន ណារិន ដែលឯកសារបានធ្វើដោយឡែកពីគ្នា គោរពជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ ហើយបណ្ដឹងនោះ​ត្រូវបានខុទ្ទកាល័យសម្ដេចទទួលយក រួចចំណារចាត់បញ្ជូនមកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៩ សីហាឆ្នាំ២០២១ សូមឱ្យមានសមត្ថកិច្ចត្រួតពិនិត្យសំណុំរឿងនេះ ។

ទោះជាមិនទាន់ មានការសម្រេចចេញ ជាលទ្ធផលណាមួយក៏ដោយ លោកស្រី បែន សុធារី នាល្ងាចថ្ងៃទី២៨សីហាឆ្នាំ​២០២១ បានសម្ដែងនូវក្ដីរំភើបរីករាយ នៅពេលសម្ដេចលោកបានជ្រាប និងផ្ដោតក្ដីសង្ឃឹមទៅលើកិច្ចការស្រា​វ​ជ្រាវ របស់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ដូចឯកឧត្ដមប្រធានតុលាការកំពូលថា «ពិតជាអាចផ្ដល់នូវភាព​យុត្តិធម៌មកកាន់លោកស្រីនិងអ្នករងគ្រោះផ្សេងៗទៀតក្នុងសំណុំរឿងនេះ»។

ទោះបីកំពុងរស់នៅ ដោយការភិតភ័យនិងទឹកភ្នែករាល់ថ្ងៃ លោកស្រីបែន សុធារីនិងកម្មករជាង៥០គ្រួសារ ក៏រីករាយធូរ​ស្រាល​ពីការពិបាកចិត្តបន្តិចដែរ ដោយសារមានការគិតគូរ យកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូល ដែលកំពុង​ស្រាវ​ជ្រាវសំណុំរឿងនេះ និងមហាជនទូទៅជួយលើកទឹកចិត្ត បញ្ចេញមតិ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាម​រយៈ​ចាស់ទុំមួយចំនួន ដែលធ្លាប់ស្គាល់ប្រវត្តិដីរបស់លោកស្រី និងគ្រួសាររបស់លោកស្រី បានជួយរំលែកការឈឺចាប់ និងជួយជាសាក្សី ក្នុងការទាមទាររកយុត្តិធម៌ ។

ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតបុរសខ្លាំង ដែលតែងតែឈឺឆ្អាលបញ្ហាសង្គម អាណិតអាសូរនិង​ស្រឡាញ់​យុត្តិធម៌ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក៏បានបន្តបញ្ចេញសារតាមខំមិន ក្នុងផេកព័ត៌មានមួយថា «រឿងមួយនេះ រាស្ត្រ ចាំមើលថា តើមានយុត្តិធម៌មកដល់ក្មួយស្រីបែន សុធារីដែរទេ? ពីព្រោះបែន សុធារីក្មួយស្រី មិនមែន​គូរជម្លោះទេ ហេតុអីបានជាតុលាការកាត់សេចក្ដីយកដីក្មួយស្រី ទៅឱ្យទៅភាគីនៃគូជម្លោះទៅវិញ»។ កន្លងមក​លោកជំទាវ ក៏ធ្លាប់មានប្រសាសន៍ថា «ក្មួយស្រីស្នើសុំឯកឧត្តរដ្ឋមន្ត្រីពិតជាល្អ ពីព្រោះរដ្ឋមន្ត្រីវ័យក្មេង ដែលរាស្ត្រផ្ញើវាសនា រឿងយុតិ្តធម៌​និងអយុត្តិធម៌ លើរូបគាត់»។

ចំណែកឯកឧត្តម គី តិច មេធាវីសម្តេចតេជោហ៊ុន សែន បានបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំបានតាមដានរឿងរ៉ាវនេះ ជាបន្តបន្ទាប់,ឥឡូវនេះខ្ញុំឃើញអ្នកសារព័ត៌មានជាច្រើន កំពុងជួយស្រែករកយុត្តិធម៌ជូន»។ ឯកឧត្តមបន្តថា «ឱ្យផ្អើលបន្តិច ខ្ញុំនឹងយករឿងនេះរាយការណ៍ ជូនសម្តេចតេជោ»។

សូមរំលឹកថា ម្ចាស់សិប្បកម្មនំបញ្ចុក លោកស្រី បែន សុធារី ដែលជាម្ចាស់ដីស្របច្បាប់ ស្ថិតនៅភូមិអូរណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កំពុងរងនូវភាពអយុត្តិធម៌បំផុតមិនដែលធ្លាប់មាន បានលើកដៃសំពះអង្វរករ ដល់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្ដមប្រធានតុលាការកំពូល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ និងជួយសើរើសំណុំរឿងក្ដី ការសម្រេចរបស់តុលាការ​កំពូល ដែលបង្កប់ដោយភាពមិនប្រក្រតីនោះឡើងវិញផង។

លោកស្រី បែន សុធារីនិងអ្នកស្រី លាង ញឹប ក៏សុំឱ្យភាគីឈ្មោះ សាយ សារិន ហៅតុង និងប្រពន្ធឈ្មោះ វូ សេងគ្រី ហៅស្រី ចេញមុខមកតតាំងបង្ហាញឯកសារគតិយុត្តិនិងភស្តុតាងចំពោះមុខច្បាប់ ជាសាធារណៈដោយឆ្លងកាត់នីតិវិធី ធ្វើកោសល្​យពិច័យលើឯកសារពីស្ថាប័នជំនាញថ្នាក់ជាតិរួមជាមួយសាក្សីរស់ជាក់ស្ដែង ដើម្បីឱ្យមានភាពយុត្តិធម៌ និងត្រឹមត្រូវចំពោះ​មុខ​ច្បាប់ទាំងអស់គ្នា៕

អត្ថបទ៖ នរា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.