ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេចតេជោ ​​ហ៊ុន សែន​​ នាយក​រដ្ឋ​​មន្ត្រី​​នៃ​​កម្ពុជា​ ​ណែ​​នាំ​​ឲ្យ​​សហការ​​រៀប​​ចំ​​ទី​​តាំង​​ចាក់​​វ៉ាក់​​សាំង​​កូវីដ​​សម្រាប់​​អ្នក​​ដែល​​មិន​​ទាន់​​បាន​​ចាក់​​!!!


រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់​សាំងកូវីដ -១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស សហការជាមួយគណៈអភិបាលរាជធានី-ខេត្ត បន្តរៀបចំឲ្យមានទីតាំង​សម្រាប់ការផ្តល់ សេវាចាក់វ៉ាក់ សាំង ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌល សុខភាព ឬតាមទី តាំងផ្សេងទៀត ផ្អែកតាមស្ថានភាព នៃភូមិសាស្ត្រជាក់ស្តែង ដើម្បីអនុញ្ញាតឲ្យប្រជា ជន ដែលមិនទាន់ បានទទួលការ ចាក់វ៉ាក់សាំង ដោយមូលហេតុផ្សេងៗ អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន។

ការតម្រូវ ឲ្យរៀបចំទីតាំងចាក់វ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈសេចក្តីណែនាំមួយ ស្តីពី ការពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយចាក់ វ៉ាក់សាំងកូវីដ-១៩ និងត្រូវបានចាត់ទុក ជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី ១ ដើម្បីការពារ អាយុ ជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាន នូវភាពសុាំសហគមន៍ ទប់ទល់នឹងមេរោគកូវីដ -១៩ សំដៅឈានឆ្ពោះទៅបើក ដំណើរការប្រទេសជាតិ ពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លង ប្រក្រតីភាពថ្មី។

សម្ដេចតេជោបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាសម្រេច បានការចាក់វ៉ាក់សាំង ជូនប្រជាជន ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍ រឹង មាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុក នៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ សម្រាប់ការឈានឆ្ពោះ ទៅកាន់ផែនការបើកដំណើរការប្រទេសពេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

នៅចុងបញ្ចប់នៃសេចក្តីណែនាំ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បន្ទាប់ពីការសម្រេចបិទបញ្ចប់យុទ្ធនាការ ជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយ សហការ ជាមួយគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំឲ្យមានទីតាំង សម្រាប់ការផ្តល់សេវា ចាក់វ៉ាក់សាំង ជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព ឬតាម ទីតាំងផ្សេង ទៀត (ផ្អែកតាមស្ថានភាពនៃភូមិ សាស្ត្រជាក់ស្តែងនីមួយៗ) និងត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យប្រជាជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ដោយមូលហេតុផ្សេងៗ អាចទៅទទួល ការចាក់វ៉ាក់សាំងនេះបាន»។

ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈ កម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូរីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមាន ការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់​៕

អត្ថបទ៖ កោះកែវ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.