ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ត្រាក់ទរ័​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​​ចូល​ឈូស​​ឆាយ​ដី​ព្រៃ​ទាំង​យប់​ទាំង​ថ្ងៃ​​នៅ​ស្រុក​ទឹកផុស​ក្នុង​ឃុំជៀប​!!!


ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទរ័ជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពលួចចូលឈូសឆាយដីព្រៃនៅក្នុងភូមិសាស្រ្តភូមិខ្ទុម ឃុំជៀប​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅពេលយប់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាម្ចាស់ដីឈ្មោះ រូយ ជាឈ្មួញចាប់ដីព្រៃលក់ហើយធ្លាប់លក់អស់ ជាច្រេីនកន្លែងមកហេីយ។

សកម្មភាពឈូសឆាយនេះនៅចំណុចខាងលិចត្រពាំងព្រៃ ចំណុចស្រង៉ាំជ្រុំ និងចំណុចឈូកស នៅក្នុងភូមិសាស្ត្រ ភូមិកោះខ្ទុម ឃំុជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ម្ចាស់ដីដែលប្រើគ្រឿងចក្រទាំងនោះ ឈូកឆាយមានឈ្មោះនិត និងម្ចាស់ដីជាច្រើនទៀតមិនស្គាល់ឈ្មោះ…ឯមេការត្រាក់ទ័រ ឈ្មោះភ័ណ្ឌនិងម្ចាស់ត្រាក់ទរ័ឈ្មោះល័ក្ខសុខ នៅភូមិខ្លុងពពក ឃុំខ្លុងពពក ឈ្មោះយ៉ុង នៅភូមិទំនប់ថ្មី ឃុំជៀប និងឈ្មោះ ខ្លុយ ។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ត្រាក់ទ័រចូលឈូសឆាយនៅតំបន់នោះមានការត្រូវរូវគ្នាជាមួយរដ្ឋបាលមូលដ្ឋាន និងមន្ត្រីជំនាញជាប្រព័ន្ធ នៅប្រចាំតំបន់នោះ ប្រសិនបើមានស្ថាប័នណាប្លែកទៅពីក្រៅ គឺសមត្ថកិច្ ទាំងនោះបានដើរតួនាទី ជាភ្នែកត្រចៀកផ្ដល់ដំណឹងទៅជនប្រព្រឹត្តល្មើសច្បាប់ទាំងនោះឲ្យផ្អាកសកម្មភាពមួយរយៈសិន។

ប្រជាពលរដ្ឋកំពុងរង់ចាំមើល ​តើចំណាត់ការរបស់លោកអភិបាលស្រុកទឹកផុស និងប្រធានមន្ទីរ សាម៉ីស្ថាប័នជំនាញ ដែលមន្ត្រីប្រចាំការនៅតំបន់នោះ ថាមានប្រសិទ្ធភាព សមត្ថភាព និងតម្លាភាព ក្នុងការបង្ក្រាបគ្រឿងចក្រឈូសឆាយ អត់ច្បាប់ទាំងនោះបានដែរឬទេ…?៕

ដោយ ៖​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.