ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក លី ឡា ​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​បានដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទ​ល្មើស​នេ​​សាទ​ខុស​ច្បាប់​ក្នុង​ស្រុក​ជល​គិរី!!!


ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើស របាំងស្បៃមុង នៅស្រុកជលគិរី  ដែលប្រព្រឹត្តទៅពេញមួយថ្ងៃ។

ការបង្ក្រាបនេះ ធ្វើឡើង នៅក្នុងភូមិសាស្រ្ត ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ចំណុចកប់ចេស វាលសំណាប ទំនប់ពាមឆ្កោក  បឹងដា បឹងកណ្ដឹង និងចំណុចព្រុំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង កំពង់ចាម និងកំពង់ធំ។

ក្នុងបេសកកម្មនេះ លោក លី ឡា បានប្រាប់ឲ្យដឹងថា កម្លាំងចុះបង្ក្តា្របមានចំនួនសរុប២៦នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ ចំនួន០៧គ្រឿង ក្នុងនោះ មានកម្លាំងសមត្ថិច្ច រដ្ឋបាលជលផលផ្នែកកំពង់ប្រាសាទ រដ្ឋបាលជលផលសង្កាត់កំពង់ឆ្នាំង រដ្ឋបាលជលផល សង្កាត់ជលគិរី សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ និងកងកម្លាំងនគរបាល ប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលនៃការបង្ក្រាប មានរបាំងស្បៃមុង ២៨កន្លែង ស្មើនឹងប្រវែង ៨៥០ម៉ែត្រ លូស្បៃមុង២៨គ្រឿង បង្គោល៨០០ដើម និងចាក់លែងកូនត្រីចម្រុះ ប្រមាណជាង៣០០គីឡូក្រាម ។

ជាមួយគ្នានឹងការបង្ក្រាបនេះ លោក លី ឡា បានឆ្លៀតឱកាស អប់រំ និងជូនលិខិតផ្សព្វផ្សាយ ដល់ប្រជានេសាទ​ខុសច្បាប់​ទាំងនោះ ឲ្យបញ្ឈប់សកម្មភាពនេសាទ ទាំងឡាយដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា របាំងស្បៃមុងនេះ ជាដើម ជាពិសេសក្នុងរដូវបិទនេសាទ។

លោក លី ឡា បានបន្តពន្យល់ថា ការនេសាទជាពិសេសការប្រើឧបករណ៍ស្បៃមុង ក្នុងរដូវបិទនេសាទដូចនេះ វាជាការបំផ្លាញពូជមច្ឆជាតិ យ៉ាងធ្ងន់ធ្ងរតែម្ដង ហើយវាក៏បំផ្លាញជីវភាពរបស់បងប្អូនយ៉ាងធ្ងន់ធ្ងរមុនគេផងដែរ ចំពោះមុខរបរអ្នកនេសាទខ្លួនឯង។

លោកលី ឡា បានបញ្ជាក់ថា ការនេសាទបែបនេះ វាជួយបំពេញជីវភាពបងប្អូនបានតែមួយភ្លែតប៉ុណ្ណោះ តែវាធ្វើ
ឲ្យបងប្អូនកាន់តែលំបាកទៅៗទៅថ្ងៃក្រោយ ហើយមច្ឆជាតិខ្លះនឹងត្រូវប្រឈមផុតពូជ ដូចជាការបំផ្លាញមុខរបរ ខ្លួននឯងអញ្ចឹង ៕

ដោយ  ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.