ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បែកធ្លាយ​រឿង​អំពើ​ពុក​រលួយ​លោក ​រស់ តឿ ​ប្រមូល​យក​លុយ​ពី​​យុវជន​មួយ​ចំនួន​ដែល​ចង់​​ចូល​បំរើ​ក្នុង​ក្រប​​ខណ្ឌ​កង​រាជ​អាវុធ​ហត្ថ​​!!!


ខេត្តកំពង់ធំ ៖ បន្ទាប់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្ដីជូនដំណឹងដល់សិស្ស និស្សិត និងយុវជន ទាំងអស់ដើម្បីធ្វើការជ្រើសរើសពលទាហានដើម្បីបំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថចំនួន ២៦០ (ពីររយហុកសិប)នាក់។

កាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ រួចមកលោកវីរសេនីយ៍ត្រី រស់ តឿ ដែលមានតួនាទីជាប្រធានមន្ទីរស្រាវជ្រាវព័ត៌​មាន​សន្តិសុខនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដើរគៀងគររកអ្នកដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្រប​ខ័ណ្ឌកងរាជអាវុធ​ហត្ថ ដោយលោក រស់តឿ បានយកប្រាក់ក្នុងម្នាក់តម្លៃ 8000$(ប្រាំបីពាន់ដុល្លារ) ដែលមានចំនួន 2 នាក់ ម្នាក់​រស់​នៅ ឃុំផ្សារក្រង ស្រុកស្ទោង និងម្នាក់ទៀតរស់នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយបានប្រាប់ថាខ្លួនយកលុយ ទាំងនោះមករត់ការដើម្បីបានឈ្មោះចូលក្របខណ្ឌកងរាជអាវុធហត្ថ។

ដោយមានការបន្លាយពេលវេលាយ៉ាងយូររហូតមកដល់ឆ្នាំ ២០២១ នេះលោករស់ តឿ តែងតែដោះសារប្រាប់អ្នកទាំង​ពីរនោះថាដោយសារតែបញ្ហាមានផ្ទុះនូវជំងឺកូវីដ 19 ទើបបានជាមានការយឺតយ៉ាវ ។ តែដោយឡែកនៅក្នុងសំណេរនៃ សេចក្ដីជូនដំណឹងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់យ៉ាងច្បាស់ថាចំពោះអ្នកដែលមាន
បំណងចង់ចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) ចុះហេតុអ្វីបានជាលោក រស់ តឿ និងបក្ខពួកហ៊ានអួតអាងនិងទទួលយកលុយពីអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថទៅវិញ។

ជនរងគ្រោះទាំងពីរនាក់ខាងលើគោរពសូមស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស គួរតែយកអភិក្រមទាំង ៥ របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា មកអនុវត្តលើបុគ្គលឈ្មោះ រស់ តឿ និងបក្សពួកដើម្បី​កុំឱ្យមានមន្ត្រី​ផ្សេងៗទៀតធ្វើតម្រាប់​ដូចបុគ្គលខាងលើនេះ។

រាល់ការចោទប្រកាន់ខាងលើនេះ អង្គភាពយើងខ្ញុំបានស្វះស្វែងរកការបំភ្លឺពីសំណាក់លោក រស់ តឿ តែពុំអាចទំនាក់​ទំនងបាន (ដោយគ្មានលេខទូរស័ព្ទ) អង្គភាពយើងខ្ញុំរីករាយនឹងរងចាំការបំភ្លឺពីសំណាក់សាមុីជនរាងរាល់ម៉ោងធ្វើការ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.