ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រទេស​ស៊ីរី ក្រោម​ការ​ដឹក​នាំ​របស់ ​អាស្សាដ​ រង​ការ​ព្រមាន​ពី​ដូណាល់​ត្រាំ ​បើ​មិន​​ចង់​រង​ការ​​វាយ​ប្រហារ​​ថែម​ទៀត ​ត្រូវ​ឈប់​ប្រើ​​អាវុធ​​គី​មី


វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក​ត្រៀមខ្លួនធ្វើការវាយប្រហារ​ជាថ្មីបន្តទៀត ទៅលើប្រទេសស៊ីរី ប្រសិនបើមាន​ការប្រើប្រាស់​អាវុធគីមី កើតមានឡើង​សាជាថ្មី (បើតាម​ការ​ចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នាល្ងាច​ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨)។

ការព្រមាន​របស់លោក ដូណាល់ ត្រាំ ខាងលើនេះ​បានកើតមានឡើង បន្ទាប់ពី​​អាមេរិក បារាំង និងអង់គ្លេស ដឹកនាំការវាយប្រហារ​រួមគ្នា ទៅលើទីតាំងចំនួនបី​កន្លែងនៅ​ក្នុង​ប្រទេសស៊ីរី​ ជាការឆ្លើយតប​ទៅនឹងការប្រើប្រាស់​អាវុធគីមី ដែលអាមេរិកចោទថា របបដឹកនាំ អាស្សាដ ជាអ្នកវាយប្រហារ​ទៅលើសង្កាត់ ឌួម៉ា ជាយទីក្រុង​ដាម៉ាស់ ដែលបានសម្លាប់​មនុស្សជាង ៤០នាក់នោះ។

កងទ័ពរដ្ឋាភិបាល​ស៊ីរីបានអះអាង​ដដែលជាដដែលថា ខ្លួនមិនបាន​ប្រើប្រាស់អាវុធ​គីមីអ្វីនោះ​ឡើយ ដោយរឿងរ៉ាវ​គ្រប់យ៉ាង គឺជាការប្រឌិត​ឡើងដោយ​ក្រុមឧទ្ទាម ដែលគាំទ្រ​ដោយសហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ការវាយប្រហារ​​កាលពី​ថ្ងៃសៅរ៍ ទៅលើប្រទេស​ស៊ីរី គឺជាការវាយលុក​ដ៏ខ្លាំងក្លាមួយ​មិនធ្លាប់មាន ដោយលោក​ខាងលិចត្រង់ៗ​តែម្តង ទៅលើរបបដឹកនាំ​ស៊ីរី ខណៈដែល​អន្តរជាតិ (UN) មិនបាន​គាំទ្រចំពោះ​ទង្វើនេះ​ឡើយ។

ទោះបីជា​បែបនេះក្តី សេចក្តីព្រាងថ្កោលទោស​អាមេរិក និងសម្ព័ន្ធមិត្ត ដែលរៀបចំ​ឡើងដោយ​រុស្ស៊ី ក៏ត្រូវបានក្រុមប្រឹក្សា​សន្តិសុខ​ UN ដែល​មានសមាជិក ១៥ ប្រទេស នោះទាត់ចោល​ផងដែរ៕

ដោយ ៖ ប៊ុនថន

 


Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.