ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឈើ​​ល្មើស​ច្បាប់​​ប្រភេទ​​ឈើ​​ឆ្លិច​​កំពុង​តែ​​ហូរ​ចេញ​ពី​​ដេប៉ូ​​ក្នុង​​ខេត្ត​​ព្រះវិហារ​ចូល​ដេប៉ូ​​ចែ​អូន​ដ៏​​ធំ​​ប្រចាំ​​ខេត្ត​​កំពង់​ធំ​!!!


ខេត្តកំពង់ធំ ៖ ឈើ​ល្មើសច្បាប់​ប្រភេទ​ឈើ​ឆ្លិច​កំពុងតែ​ហៀរ​ចេញពី​ដេប៉ូរ​អ្នកស្រី ឡេង ធារ៉ា ដែល​គេ​ស្គាល់ថា​ជា​ម្ចាស់​ដេប៉ូ​ដ៏ធំមួយ​ប្រចាំ​ខេត្ត​ព្រះវិហារ ដែលកំពុងតែ​ហូរ​ចូលមក​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ គឺចូល​ក្នុង​​ដេប៉ូ​ចែ អូន ដែលគេ​ដឹងថា​ជា​ឈ្មួញ​រកស៊ី​ឈើ​ជើង​ចាស់វស្សា​ម្នាក់​ប្រចាំ​ខេត្ត​កំពង់ធំ​ ។​

​រូបភាព​រថយន្ត​វេ​អង និង​រថយន្ដ​យី​ឌុប ដែល​ថត​ពីលើ​ត្រូន​នេះ គឺ​ថត​នៅ​ថ្ងៃ​​ទី១៦ ខែ​សីហា​ឆ្នាំ​២០២១ ​វេលា​ម៉ោង​៣​រសៀល
គឺ​ដេប៉ូរ​ថ្មី​ដែល​មាន​ហ៊ុំព័ទ្ធ​ស័ង្កសីស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​ ឈើ​ឆ្លិច​ទាំងអស់ ដែល​កំពុង​តែ​ស្ទូចឡើង​ឡាន​វេ​អង​និង​ឡាន​យី​ឌុប គឺ​ឈើ​ដែល​ដឹក​ចេញពី​ដេប៉ូ របស់​អ្នកស្រី​ឡេង​ធារ៉ា​មកពី​ខេត្ត​ព្រះវិហារ ។

បើ​តាម​ការពិត​អ្នកស្រី​ទាំង​ពីរ​នាក់​បាន​ធ្វើការ​សហការ​គ្នា​បាន​ល្អប្រសើរ នៅ​ក្នុង​អាជីព​បំផ្លាញ​ព្រៃឈើដើម្បីធ្វើមានបាន​សម្រាប់ក្រុមគ្រួសារនិងបក្ខពួកខ្លួនមិនខ្វល់ពីទ្រព្យសម្បត្តិដែលជាកេរ្តិ៍ដំណែលពីដូនតាខ្មែរឡើយ  មិនតែប៉ុណ្ណោះមេខ្មូត
ឈើ​ទាំងពីរ​នាក់នេះចេះមន្ត​អាគមន៏អាច​អូសទាញ​ទឹកចិត្ត​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ អោយ​ជួយ​មើល​ការខុសត្រូវ​នៅ​ក្នុង​ការកាប់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​នេះ​ផងដែរ ពិតជា​មិន​ធម្មតា​ទេ។

ហេតុនេះហើយ​បានជា​អ្នកស្រី​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នេះ​ហ៊ានស៊ី​គឺ​ហ៊ាន​សង ក៏​ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ចោទ​ជា​សំនួរ​ផ្ដោត​ខ្លាំង​ជាងគេសំដៅ​ទៅលើ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះវិហារ និង​លោក ​ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទី​រកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​កំពង់ធំ មិន​ហ៊ាន​បើកភ្នែក​មើល​ទេ ព្រោះ​អី​អ្នកស្រី​ដែល​ជា​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នោះបាន​បបួល​មក​ដើរ​ផ្លូវ​មួយ​ទាំងអស់​គ្នា​ទៅ​ហើយ។

បើឃើញមេៗជាប់ស្នេហ៏មេខ្មូតស៊ីឈើទាំងពីរនេះហើយ ចាំ​អី​ទៀតលោក ​នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​ លោក ​ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ បាន​គៀង​ចូល​ក្នុង​ស៊ង រួច​ស្រាច់​អស់ហើយ មិន​ខ្វល់​ពី​ផលប្រយោជន៍​ជាតិ​ជា​រួម​ទេ សំខាន់​បំពេញ​សេចក្តីស្រេចឃ្លានរបស់ខ្លួនឯង​សិន។

អង្គភាពយើងខ្ញុំបានស្វះស្វែងរកការបំភ្លឺពីសំណាក់ប្រធានមន្ទីរកសិកម្ម និងនាយខណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តទាំងពីរដែរ តែពុំអាចទំនាក់ទំនងបាន(ដោយគ្មានលេខទូរស័ព្ទ)។ អង្គភាពយើងខ្ញុំរីករាយនឹងរងចាំការបំភ្លឺពីសំណាក់សាមុីជន និងអង្គភាពពាក់ព័ន្ធរាងរាល់ម៉ោងធ្វើការ។

មហាជនសំណូមពរដល់ឯកឧត្តម វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ មេត្តាចាត់តាំងមន្ត្រី​ជំនាញ​ចុះស៊ើបអង្គេតករណីខាងលើ ជាពិសេសឯកឧត្តមនាយឧត្តមសេនីយន៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ​ មេត្តាចុះពិនិត្យទៅលើសកម្មភាព​មេឈ្មួញឈើស្រ្តីជើងខ្លាំង២រូបខាងរកស៊ីបំផ្លាញធនធានព្រៃឈើប្រចាំដែនដី​នៃអាណាចក្រ​ទឹកដីខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.