ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ជា ពិសី ​ត្រូវ​ផ្លាស់​ទៅ​កាន់​ដំណែង​ជា​អភិបាល​​ខណ្ឌ​​ទួល​​គោក ​រីឯ​លោក ​ឯក ​ឃុនដឿន ​ទៅ​កាន់​​អភិបាល​ខណ្ឌ​ឫស្សីកែវ!!!


រាជធានីភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលខណ្ឌចំនួន២ នៅរាជធានីភ្នំពេញ នឹងត្រូវបានប្រកាសចូលកាន់មុខតំណែង​ជាថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះ។ ក្នុងនោះអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងត្រូវប្រកាសឲ្យចូលកាន់តំណែង​ជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ។ ចំណែកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងត្រូវប្រកាសឲ្យចូល​កាន់​មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកជំនួសវិញ។

ពិធីប្រកាសចូលកាន់តំណែងថ្មី របស់អភិបាលខណ្ឌទាំង២រូបនេះ បើមិនមានការប្រែប្រួលទេ នៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហាខាងមុខនេះ នឹងធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបំពេញការងាររបស់ខ្លួន នៅក្នុងខណ្ឌទួលគោកបាន ចំនួន២អាណត្តិ ហើយក៏ដល់ពេល ដែលត្រូវទៅកាន់តំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខណ្ឌថ្មីដែរ។ ដោយឡែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវមកកាន់ជាតំណែងជាអភិ​បាល​ នៃគណៈអភិបាលខណ្ឌទួលគោកវិញ។

គួរបញ្ជាក់ផងដែរថា អភិបាលខណ្ឌនីមួយៗ បើបំពេញការងាររបស់ខ្លួន ក្នុងមុខតំណែងបានល្អប្រសើរ នឹងត្រូវបានកាន់តំណែងជាអភិបាលខណ្ឌនោះ រហូតដល់២អាណត្តិ (៨ឆ្នាំ ) តែបើគ្រប់អាណត្តិហើយ ត្រូវបន្តផ្លាស់ប្ដូរទៅខណ្ឌផ្សេងទៀត ឬក៏ដំឡើងតួនាទីបន្ថែម៕

ដោយ ៖ ស្រីរ័ត្ន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.