ព័ត៌មាន​ទាន់ហេតុការណ៍
យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ
0

ម​ហា​សង្ក្រាន្ត​ឆ្នាំ​ច សំ​រឹទ្ធ​ស័ក ​ព.​ស. ​២៥៦២


ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៦១ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក តទៅចូលពុទ្ធសករាជ​២៥៦២ ។

នឹងគណនាឆ្នាំចឥឡូវនេះសង្ក្រាន្ត​ចូល​មកនៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង​៩​​និង​១២នាទីព្រឹក។ពេលនោះ​ព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថីគឺផ្លូវកណ្ដាល ទើបមានទេវ​ធីតា មួយព្រះអង្គជាមគ្គនាយិកាព្រះនាម មហោធរៈ ទេវី ជាបុត្រីទី៧នៃកបិលមហា​ព្រហ្មគង់នៅឋានចាតុម្មហារាជិកាទ្រង់ អម្ពរ​ពណ៌ ខៀវ លម្អនៅព្រះកាណិដោយ បុប្ផា ត្រកៀត អភរណៈ និលរតន៍ ភក្សាហារ​ទ្រង់​សាច់ទ្រាយ ព្រះហស្តស្តាំ​ទ្រង់ កង​ចក្រ ព្រះហស្តឆ្វេងទ្រង់ ត្រីសូល៍ ទ្រង់​គង់​រំពៃឈរលើខ្នង ស្ដេចក្ងោក (មយូរា) ដែកជាពាហនៈ ទើបនាំអស់ទេវ​បុត្រទេវ​ធីតា ទាំងមួួយសែនកោដិហោះទៅ​កាន់​គុហាកែវធម្មមាលីនាទីភ្នំកៃលាស ខេត្ត​​ហិមពាន្តជាទីតម្កល់ទុកនូវ​ព្រះសិរ​សាក​បិលមហាព្រហ្មដែលតម្កល់លើពាន​មាស​​នាំ​មក​ដង្ហែប្រទក្សិណភ្នំព្រះសុមេរុ រាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី ទើបនាំ​យក​ទៅតម្កល់ទុកកន្លែងដើមវិញ ហើយ ​ប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទីស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេ​ម​ក្សាន្តព្រះរាជហឫទ័យហើយនាំគ្នាចូល​ទៅ​សមាទានរក្សាសីល ដោយសោមនស្ស​រីករាយគ្រប់ៗព្រះអង្គក្នុងភគវតីសភា សាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិ្មតថ្វាយ​ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះ ស្រឡះ ហើយចម្រើននូវសិរីសួស្តី ជយ​មង្គល ជន្មាយុយឺនយូរដល់ទេវតានិង​មនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។

ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី​១៤ ខែមេសា​ ឆ្នាំ​២០១៨ វេលាម៉ោង៩និង​១២នាទីព្រឹកជាថ្ងៃចូលឆ្នាំច សំរឹទ្ធស័ក (ជាវារៈវ័នបត) ។

ថ្ងៃចន្ទ ២កើត ខែពិសាខ ត្រូវនឹងថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង​១២និង៥៩វិនាទី(ជាវារៈឡើងស័ក) គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេចបរិបូណ៌ចូលជាសកលឆ្នាំច សំរឹទ្ធស័ក មហាសករាជ​១៩៤០ ចុល្លសករាជ១៣៨០តទៅ ។

នៅក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃសូម​អស់ប្រជាពលរដ្ឋ​ប្រុសស្រីផងទាំងឡាយ វៀបចំពលិការគ្រឿងសក្ការបូជាអុជប្រទីប​ជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួល​ស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មីហើយ​ខំលះបង់ចិត្តអាក្រក់អន្យតិរិ្ថយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីសដែល កើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំង ចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណ មុទិតា​ ឧបេក្ខា និងបញ្ញា ធើ្វបុណ្យសុន្ទរទាន​តាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជា​និច្ចនោះទេវតានឹងឲ្យពរសព្ទសាធុការ​លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខ គ្រប់ប្រការតាំងពីឆ្នាំថ្មីនេះត រៀងទៅ ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលទេវ​តាតាមទំនៀមពី​បុរណ​​រៀង​រហូតមក ត្រូវរៀបរានទទួល​ទេវតានៅ​ខាងមុខផ្ទះមួយ​សម្រាប់តាំង​គ្រឿងពលិការផ្សេងៗ​ ត្រូវរៀបក្រាល​សំពត់​ពណ៌ស ហើយរៀបចំនូវគ្រឿង​សក្ការ​​បូជាទេវតាមានជាអាទិ៍​ បាយសី៩​ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី​៥​ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយ​សីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ​ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន១គូ ផ្លែឈើ១១មុខ (១១ហៅថា រាជាជោគ គឺ​តំណាងឲ្យព្រះរាជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ) រៀបដាក់ជើងពាន១១គូ​ ដូង​ឡៅមួួយគូ ទឹកស្អាតពីរកែវ ។ ស្រេច​ហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ នមស្ការព្រះរតនត្រ័យ សមាទានសីល ហើយ​ត​ាំង​ចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះ ស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹង ទីរឭក លុះចប់ពិធីទទួលទេវតា ។

ចំពោះបាយសី៩ថ្នាក់ជាទំនៀមមាន ចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទ សមាសនិងមានអនុវត្តនៅព្រះបរមរាជវាំងតែ​ចំពោះ​ប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះ មកឬរៀបត្រឹមគ្រឿងសក្ការបូជាដែល​មាន​ទៀន​​៥ ធូប៥ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានត្រឹម៣ឬ៤មុខក៏ជា​ការ​​ប្រសើរ គឺរៀបទៅតាមធនធានរបស់​ខ្លួន ។ នៅគ្រប់តង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់តង្វាយនៅលើជើង​ពាននិងលើបាយសីត្រូវដោតទៀនហើយ​ដុតបំភ្លឺ ។

ទំនាយប្រចាំឆ្នាំ

កេណ្ឌព្រះពិរុណរាស្ត្រ ៖ ឆ្នាំនេះភពពុធ ជាអធិបតីដឹកនាំផ្លូវទៅសុីទឹកភ្លៀងពីស្តេច នាគ ហើយបាននាគ៧បង្អុរទឹកភ្លៀង៦០០ មេដែលចែកចេញជា ៖

-ចក្រវាល២៤០មេ

-ព្រៃហេមពាន្ត១៨០មេ

-មហាសមុទ្រ១២០មេ

-ជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៦០មេ បណ្តាលឲ្យមានទឹកភ្លៀងនៅដើម ឆ្នាំល្អ កណ្តាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀង ច្រើន ។

កេណ្ឌធារាទិគុណ ៖ ឆ្នាំនេះមានកេណ្ឌ (០) ត្រូវត្រង់អាបោធាតុចុះ ទំនាយថា អាកាសធាតុត្រជាក់ខ្លាំង ។

ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពី ទឹកទន្លេមានសំណល់៤(បួន)ទំនាយថា ទឹកទន្លេ បឹងបួតូចណាស់ តូចជាងឆ្នាំទាំង ពួង ។

កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះមានកេណ្ឌ (៦)មានឈ្មោះថា លាភ ទំនាយថា ស្រូវ សំណាប ស្រែចម្ការបានផល៩ភាគ ខូច ខាតអស់តែមួយភាគ ធញ្ញាហារ មីង្សាហារ ផលាហារ ភោជនាហារបានផលល្អ។ ប្រជានុរាស្ត្រមានសេចក្តីសុខជាភិយ្យោភាព ។

ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការ ធ្វើស្រែមានសេស(៣)ទំនាយថា ស្រែដី ទំនាបនិងស្រែដីទួលគ្រប់ទីកន្លែងបាន ផលល្អដូចគ្នាទាំងពីរយ៉ាង ។

កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំសេស(៥) ត្រូវត្រង់ដើមអំពៅជាស្តេច មានទំនាយថា មានភ្លៀងច្រើន ទឹកនឹងលិចស្រូវ ។

កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យ គឺខ្យល់ទៅទំនាយថា បន្ទាប់ពីថ្ងៃមហា សង្ក្រាន្តទៅ៧ថ្ងៃនឹងមានភ្លើងឆេះក្នុងស្រុក អ្នកតូចនឹងធ្វើទោសអ្នកធំ នាឆ្នាំនេះនឹង កើតឧត្បាតកក្រើកផ្ទៃក្រោមនាស្រុកនាម កណ្តុរ នាមពពែ ស្រុកនាមកណ្តុរនឹងកើត សឹក រាស្ត្រនឹងធ្វើទោសមន្ត្រី​ សមណៈជី ព្រាហ្មណ៍នឹងក្តៅក្រហាយចិត្ត ។

ទំនាយតាមថ្ងៃសង្ក្រាន្ត

ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃសៅរ៍ទំនាយថា ឆ្នាំនេះនឹងបណ្តា ហេតុឲ្យអន្តរាយកណ្តាលទីក្រុង កណ្តាល ស្រុកពុំនោះសោតនឹងមានភ្លើងកាចសាហាវ ចោរចង្រៃ ចិត្តកាច និងមានជំងឺតម្កាត់ធ្ងន់ ធ្ងរជាទីបំផុត ។

ទំនាយថ្ងៃវ័នបត ៖ (ចូលឆ្នាំវេលាម៉ោង ៩និង១២នាទីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨)ថ្ងៃកណ្តាលត្រូវនឹងថ្ងៃអាទិត្យ ទំនាយថា ឆ្នាំនេះនឹងបានឮសំឡេងភាសា ផ្សេង ព្រះមហាក្សត្រនឹងក្តៅក្រហាយព្រះ រាជហឫទ័យយ៉ាងខ្លាំង ។

ទំនាយថ្ងៃឡើងស័ក ៖ ថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃចន្ទទំនាយថា ឆ្នាំនេះព្រះរាជ ទេពី និងពពួកនាងអ្នកស្រីស្នំបរិវារនឹង ប្រកបដោយសេចក្តីសុខ ព្រមដោយទ្រព្យ សម្បត្តិបរិបូណ៌ មានភ្លៀងជូនឲ្យស្រូវល្អ។

ការកំណត់ប្រតិទិន

ឆ្នាំនេះជាឆ្នាំអធិកមាស ប្រក្រតីវារៈ ប្រក្រតីសុទិន ខែចន្ទគតិមានចំនួន១៣ខែ ឆ្នាំចន្ទគតិមានចំនួន៣៨៤ថ្ងៃ ដោយខែ អាសាឍមានចំនួន២ខែ គឺបឋមាសាឍ និងទុតិយាសាឍ ខែទាំងពីរមាន៣០ថ្ងៃ ស្នើគ្នា។ ថ្ងៃក្នុងឆ្នាំសុរិយគតិមានចំនួន ៣៦៥ថ្ងៃ។ ខែកុម្ភៈ ក្នុងឆ្នាំ២០១៨មាន ចំនួន២៨ថ្ងៃ ។

ចូលព្រះវស្សានៅថ្ងៃសៅរ៍ ១រោច ខែ ទុតិយាសាឍ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ្រិស្តសករាជ២០១៨ ជាវារៈមហាធិកបាន ឫក្ស២២ តិថី១៦ ជាកាលវស្សានរដូវត្រូវ តាមគន្លងប្រពៃណីពីបុរាណ ដែលមាន ព្រះអាទិត្យ ព្រះចន្ទចរជាប្រធាន ត្រឹមត្រូវ តាមចក្ររាសីឲ្យបានដឹងកំណត់ទ្វារទស មាសទើបធ្វើការសារពើបានចម្រើននូវ សិរីសួស្តី ជយមង្គល បរិបូណ៌ហោង ៕

ដកស្រង់ពីសៀវភៅរៀបរៀងដោយ លោក អឹម បូរិន

ដោយ ៖ កុសល់

 


Filed in: ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.