ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព័ត៌មានអន្ដរជាតិ ​៥រឿង​តាម​ដាន ​លោក ចូ បៃដិន ​ជុំវិញ​ស្ថានភាព​អាហ្វហ្គានីស្ថាន​សប្តាហ៍​នេះ​!!!


សហរដ្ឋអាមេរិក ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានទទួលស្គាល់ពីការជម្លៀសមនុស្សដ៏ច្រើនចេញ​ពីអាហ្វហ្គានីស្ថាន​មិនមែនមានន័យថា គ្មានហានិភ័យនោះទេ។

ថ្លែងនៅសេតវិមាន លោក បៃដិន លើកឡើងថាអាមេរិកបានជម្លៀសមនុស្ស១៣០០០នាក់ហើយរហូតដល់ពេល​នេះនៅក្នុងយន្តហោះដ៏ធំ និងលំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន

ប៉ុន្តែការលើកឡើងរបស់លោកប្រធានាធិបតីថា ការជម្លៀសរបស់អាមេរិកមិនត្រូវបានជំទាស់ដោយតាលីបង់គឺផ្ទុយពី​រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក។

លោក បៃដិន បានលើកឡើងថា ៖«ពលរដ្ឋអាមេរិកណាចង់មកផ្ទះ យើងនឹងនាំគាត់មកផ្ទះ។ មិនបានធ្វើឲ្យមានកំហុសទេ។ បេសកកម្មជម្លៀសនេះគឺគ្រោះថ្នាក់។ វាពាក់ព័ន្ធនឹងហានិភ័យដល់កម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងប្រតិបត្តិនៅ​ក្នុងការលៈទេសៈដ៏លំបាក»។

លោកបន្ថែមថា ៖«ខ្ញុំមិនអាចសន្យាពីអ្វីដែលជាលទ្ធផលចុងក្រោយយ៉ាងណា ឬថា វានឹងមិនមានហានិភ័យនៃការបាត់​បង់ឡើយ។ ប៉ុន្តែក្នុងនាមជាមេបញ្ជាការ ខ្ញុំអាចធានាអ្នកថា ខ្ញុំកៀរគរធនធានចាំបាច់គ្រប់បែបយ៉ាង»។

ទោះបីជាយ៉ាងណា របាយការណ៍ជាច្រើនពីរដ្ឋធានីកាប៊ុលបានលើកឡើងថា ពលរដ្ឋអាមេរិកកំពុងពិបាកទៅកាន់ព្រលាន​យន្តហោះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សមាជិកសភាកាលពីថ្ងៃសុក្រថា ពលរដ្ឋអា​មេរិកដែលកំពុងព្យាយាមចាកចេញពីអាហ្វហ្គានីស្ថានត្រូវបានសកម្មប្រយុទ្ធតាលីបង់វាយដុំ។ នេះបើតាមការផ្សាយរបស់ Politico។

ស្ថានភាពជម្លៀស

លោកប្រធានាធិបតីមានប្រសាសន៍ថា ឈុតឆាកប៉ុន្មានថ្ងៃចុងក្រោយចេញពីរដ្ឋ​ធានីកាប៊ុលគឺបែកទ្រូងហើយ។ រូបភាពនៃរដ្ឋធានីអាហ្វហ្គានីស្ថានបង្ហាញពីហ្វូងមនុស្សកំពុងរត់ដើម្បីព្យាយាមភៀសខ្លួន ខណៈតាលីបង់បង់បានកាន់កាប់ប្រទេស។

មនុស្ស​នៅ​លើ​យន្ត​ហោះ​អាមេរិក

លោក បៃដិន បានលើកឡើងកាលពីដើមសប្តាហ៍នេះថា លោកបានកំពុងពិចារណារក្សាកម្លាំងអាមេរិកនៅអាហ្វហ្គានី​ស្ថានបន្តទៀត​ដើម្បីធានាដល់ការជម្លៀសពលរដ្ឋអាមេរិកទាំងអស់។

លោកបញ្ជាក់ថា កងទ័ពអាមេរិកជិត៦០០០នាក់នៅសមរភូមិអាហ្វហ្គានីស្ថានបានជួយដល់ការប្រឹងប្រែងជម្លៀស និងគ្រប់​គ្រង​ស្ថានការណ៍នៅព្រលានយន្តហោះកាប៊ុល។

ប៉ុន្តែអ្នកដែលចង់ចាកចេញពីអាហ្វហ្គានីស្ថានប្រឈមនឹងហ្វូងមនុស្សកក់កុញ និងប៉ុស្តិ៍ត្រូតពិនិត្យរបស់តាលីបង់តាមផ្លូវ​ទៅព្រលានយន្តហោះ។

ច្រានចោលបរាជ័យ និងខូចកេរ្តិ៍ឈ្មោះអាមេរិក

រដ្ឋបាលប្រធានាធិបតី ចូ បៃសិន នៅសប្តាហ៍នេះធ្វើឲ្យកើតមានចម្ងល់ជាច្រើនផ្ទួនៗថាតើសេវាកម្មចារកម្មសម្ងាត់​អាមេរិកទំនង​ជាយល់ច្រឡំធ្ងន់ធ្ងរចំពោះស្ថានភាពនៅអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃសុក្រ លោក បៃដិន បានច្រានចោលម្តងទៀតនូវសញ្ញាណណាមួយនៃបរាជ័យចារកម្មសម្ងាត់ ដោយមានប្រសាសន៍ថា មានមតិឯកច្ឆន្ទក្នុងចំណោមមន្ត្រីដែលតាលីបង់ឡើងកាន់អំណាចលឿនគឺទំនងជាមិនខ្ពស់ទេ។

កម្លាំង​ទ័ប​អាមេរិក

លោកប្រធានាធិបតីក៏បានច្រានចោលចំពោះការលើកឡើងថា ស្ថានភាពនៅអាហ្វហ្គានីស្ថានបានធ្វើឲ្យខូច​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅលើឆាកអន្តរជាតិ។ លោកបានទទួចថា «មិនមានបញ្ហាចម្ងល់លើការជឿជាក់របស់​យើងពីសម្ព័ន្ធមិត្ត​ទូទាំង​ពិភពលោកឡើយ»។

អធិប្បាយសង្គ្រាមនៅអាហ្វហ្គានីស្ថានជា«ការប្រឹងប្រែងរួម»ជាមួយប្រទេសជាសម្ព័ន្ធមិត្ត លោក បៃដិន លើកឡើងថា លោកនឹងកោះប្រជុំមួយជាមួយសម្ព័ន្ធប្រទេស G7 ដើម្បីពិភាក្សាជំហានបន្ទាប់។

ព្យាយាមយកឈ្នះសាធារណៈ

លោក ចូ បៃដិន បានកត់សំគាល់ពីការអាណិតអាសូរកំឡុងពេលលោកថ្លែងសុន្ទរកថា និងមានប្រសាសន៍ថា លោកគិតថា គ្មាននរណាម្នាក់គ្មានអារម្មណ៍ឈឺចាប់ទេនៅពេលឃើញរូបភាពទាំងនោះ។

វាខុសប្លែកពីការកត់សំគាល់ដែលបានលើកឡើងកាលពីដើមសប្តាហ៍នេះនៅពេលលោកបានបញ្ចេញសំឡេងការពារអំពីការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពចេញ។ អ្នកបោះឆ្នោតទាំងសមាជិកគណបក្សប្រជាធិបតេយ្យ និងសាធារណៈឆ្ងល់អំពីយុទ្ធសាស្ត្ររបស់លោក និងអន់ចិត្តចំពោះវិធីដែលលោកស្តីបន្ទោសអ្នកដទៃ មិនថាលោក ដូណាល់ ត្រាំ ឬកងទ័ពអាហ្វហ្គានីស្ថានចំពោះមហន្តរាយនោះទេ។

លោក ចូ បៃដិន

យោងតាម FiveThirtyEight ដែលតាមដានការស្ទង់មតិបង្ហាញពីអ្នកបោះឆ្នោតជាច្រើនមិនទុកចិត្តលើភាពដឹកនាំរបស់លោកថា កម្រិតវាយតម្លៃលើការអនុម័តរបស់លោកឥឡូវនេះទាបបំផុតគឺត្រឹមតែ៤៩%ប៉ុណ្ណោះ ចាប់តាំងពីលោកកាន់តំណែងមក។

លោកប្រធានាធិបតីបានកំពុងព្យាយាមយកឈ្នះពួកគេត្រឡប់មកវិញ ប៉ុន្តែមនុស្សជាច្រើនយល់ឃើញថា ការប្រឹងប្រែងរបស់លោកយឹតពេលបន្តិចហើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BB
C


Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.