ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រាជរដ្ឋាភិបាល​៖​សម្រេច​បិទ​បញ្ចប់​យុទ្ធនា​ការ​ពង្រឹង​វិធាន​ការ​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ​ក្រោយ​អនុវត្ត​បាន​២១​ថ្ងៃ​ប៉ុន្តែ​ណែ​នាំ​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​បន្ត​អនុវត្ត​វិធាន​ការសុខាភិបាល​ជាក់​ស្តែង


រាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធាន​ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែអនុញ្ញាតឱ្យរដ្ឋបាល​រាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់តាមស្ថានភាពជាក់ស្តែង។ នេះបើតាមសេចក្តីណែនាំដែល​បណ្តាញព័ត៌មាន ទទួលបាន។

កន្លងមកនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាល​ទ្រង់ទ្រាយធំនៃ​ជំងឺកូវីដ-១៩ ដែលបណ្តាលមក​ពីមេរោគ​បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាល​បាន​សម្រេចដាក់ចេញ និង បន្តអនុវត្តនូវ «យុទ្ធនាការពង្រឹង​វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩» នៅទូទាំង ប្រទេស រយៈពេល ២១ ថ្ងៃចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវ​អនុវត្តជា​បន្ទាន់ ព្រមៗពេលជាមួយគ្នានៅទូទាំងប្រទេស ក្នុង យុទ្ធនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ជារួម ការអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹង​នូវ​យុទ្ធនា​ការពង្រឹងវិធានការ​ប្រយុទ្ធនិងទប់ស្កាត់ជំងឺ កូវីដ-១៩ នៅទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួល​បាន លទ្ធផលវិជ្ជមាន ដោយបាន​ជួយដល់ការ​គ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាល ទ្រង់ទ្រាយធំ​ក្នុង​សហគមន៍​នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ ជាក់ស្តែង, ការវិវត្តសភាពការណ៍ ក្នុងរយៈពេល ២ សប្តាហ៍ចុង​ក្រោយ​នេះ បង្ហាញថា អត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ និងអត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ក៏ដូចជាអត្រាអ្នកស្លាប់ដោយសារជំងឺនេះ មានទិន្នាការថេរ ហើយ ទន្ទឹមនេះ អត្រាអ្នកជាសះស្បើយក៏មានការកើនឡើង បើទោះបីជាមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងរាលដាលក្នុងសហគមន៍ក្នុងចំនួនកាន់តែច្រើនឡើងៗ ហើយបច្ចុប្បន្ន បានរីករាលដាលរហូតទៅដល់ ២៣ រាជធានី-ខេត្ត ក្តី។

ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ជាមួយនឹងការរកឃើញជាបន្តបន្ទាប់ក្នុងចំនួនច្រើន និងនៅស្ទើរគ្រប់​ទីកន្លែង​នៅទូទាំងប្រទេស, លទ្ធភាពនៃឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងពេលខាងមុខនៃមេ​រោគ​កូវីដ-១៩ ប្រភេទដែលតា (Delta) នេះ នៅបន្តជាបញ្ហា​ប្រឈមចំពោះមុខដ៏គួរឱ្យព្រួយ​បារម្ភ​សម្រាប់​កម្ពុជា។ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១, ការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩” ត្រូវបញ្ចប់នៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ នេះ។ ប៉ុន្តែ ដោយសារការពង្រឹងការ​អនុវត្ត​វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការនៅទូទាំង​ប្រទេស ក្នុងរយៈពេល ២១ ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏​សំខាន់ក្នុងការជួយទប់ស្កាត់បាន​មួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ហើយវិធានការទាំងនេះក៏មិនបានធ្វើឱ្យប៉ះពាល់ជាដុំកំភួនដល់សកម្មភាពខាងផ្នែកសង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន, រាជរដ្ឋាភិបាល យល់ឃើញថា វិធានការទាំង​នេះនៅតែជាវិធានការគន្លឹះ និងមានភាព​ចាំបាច់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវដ-១៩ ជាពិសេស ក្នុងបរិបទនៃការឆ្លងរាលដាល​នៃមេរោគ​ប្រភេទ Delta ក្នុងសហគមន៍។

រាជរដ្ឋាភិបាល បញ្ជាក់ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតាមបណ្តា រាជធានី-ខេត្តនីមួយៗ មានលក្ខណៈខុសៗគ្នា, ដូច្នេះ រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ការអនុវត្ត «យុទ្ធនាការពង្រឹងវិធាន​ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ​ជំងឺកូវីដ-១៩» នៅទូទាំងប្រទេសតាម កាលបរិច្ឆេទកំណត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ និងសូមធ្វើការណែនាំដល់បណ្តាគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្ដឹងវិធាន​ការសុខា​ភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាព​ការណ៍វិវត្តជាក់ស្តែង​នៃជំងឺនេះ ក្នុងភូមិសាស្ត្ររាជ​ធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្រប​សម្រួល​របស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមាន ការពាក់ព័ន្ធ៕

ដោយ ៖ សម្បត្តិ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.