ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក គង់ សារ៉េត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ អន្លង់វែង ជំរិត​ទារ​ប្រាក់ ១៥០០$ ពីម្ចាស់​គ្រឿងចក្រ​ជា​ថ្នូរ​អនុញ្ញាត​អោយ​បន្ត​សំអាត​ព្រៃ


ខេត្តឧត្តរមានជ័យ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅភូមិសាមគ្គីប្រកបរបរកសិកម្ម ស្ថិតនៅជើងភ្នំដើមត្រាង ក្នុងភូមិ សាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយគេហទំព័រយើងដឹងថា លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ អន្លង់វែងនិងបក្ខពួកប្រមាណជិត១០នាក់ បានទៅធ្វើសកម្មភាពជំរិតទារប្រាក់ ពីម្ចាស់គ្រឿងចក្រកាយព្រៃសំអាតដីចំការ ពីប្រជាជនចំនួន១.៥០០ដុល្លារ (មួយពាន់ប្រាំរយដុល្លារ) ជាថ្នូរមិនហាមឃាត់ រារាំងនិងចាប់ចង ដោយផ្តល់ឱកាសឲ្យធ្វើសកម្មភាពសំអាតដីបន្តទៀត ។

ករណីនេះបានទំលាយអោយដឹងកាលពីថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំចំណុចដើមត្រាងក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមប្រសាសន៏អ្នកស្រី មូល ណេន ជាមេភូមិសាមគ្គី បានប្រាប់ថាពិតជាមានករណី គំរាមកំហែងជំរិតទារ ប្រាក់១.៥០០ដុល្លា ពីសំណាក់ក្រុមលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ក្នុងការគំរាមកំហែង ពិតប្រាកដមែន ជាថ្នូរមិនហាមឃាត់រារាំងចាប់ចង និងរឹបអូសយកគ្រឿងចក្រឡើយ។

អ្នកស្រីបានបន្ថែមថា ប្រជាជននៅក្នុងភូមិរបស់គាត់ភាគច្រើន មានដីស្រែចំការ ដើម្បីអាស្រ័យផលបន្តិចបន្តួច

ក្នុងមួយគ្រួរសារៗមានមួយហិកតាកន្លះ និងអ្នកខ្លះទៀតមាន២ហិកតា ហើយដីភាគច្រើនស្ថិតនៅជិតជើងភ្នំ វាតែងតែប៉ះពាល់ព្រៃឈើបន្តិចបន្តួច វាមិនអត់ទេ ដោយពួកគាត់បានខ្ចីចងការប្រាក់ពីគ្រឹះស្ថានហិរញ្ញាវត្ថុ និងធនាគារ យកមកសំអាតដីកសិកម្ម ទុកបង្កបង្កើនផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ កុំឲ្យធ្វើចំណាកស្រុក បែរជាលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ និងបក្ខពួកចំនួន១០នាក់ អាងតួនាទីជាអ្នកការពារព្រៃឈើមកធ្វើបាបប្រជាជនស្លូតត្រង់ មករារាំងមិនឲ្យគ្រឿងចក្រ ចូលសំអាតដីស្រែចំការរបស់ខ្លួន។

លោកស្រីមេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមអំពាវនាវដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មេត្តាពិនិត្យមើលឥរិយាបទ និងទង្វើរបស់លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ

អន្លង់វែង កុំអោយប្រើតួនាទីរបស់ខ្លួនគៀប សង្កាត់ ប្រជាជនស្លូតត្រង់ប្រកបរបរសុខចរិតបែបនេះ បើពូកែណាស់សូមទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើ និងការដឹកជញ្ជូនជារៀងរាល់យប់ផង។

គេហទំព័ររស្មីក្រុងយើង មិនអាចសុំការទំនាក់ទំនងស្រាយបំភ្លឺពីលោក គង់ សារ៉េត នាយសង្កាត់រដ្ឋាលព្រៃឈើបាននៅឡើយទេចំពោះការចោទប្រកាន់ខាងលើនេះ ៕
ដោយ ៖ វិបុល

លោក គង់ សារ៉េត នាយរដ្ឋបាលព្រៃឈើ​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ប្រជាពលរដ្ឋនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង

ទិដ្ឋភាពឈូសឆាយដីព្រៃ ដើម្បី​ធ្វើ​ស្រែចំការ

 


Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.