ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​ក្រឡា​ហោម ​ស ខេង ​បាន​អញ្ជើញ​ជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​ឆ្លង​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​សារាចរ​ណែ​នាំ​របស់​រាជ​រដ្ឋាភិបាល​ និង​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ!!!


រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ​នៃសេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត នាឱកាស​​នោះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហា​ផ្ទៃមួយចំនួន​ទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការនេះ ជាកិច្ចការដ៏សំខាន់ ដែលត្រូវស្នើសុំមតិយោបល់​ជាធាតុចូល​បន្ថែមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថាកិច្ចប្រជុំនៅថ្ងៃនេះ ក៏ដើម្បីឱ្យថ្នាក់ដឹកនាំទាំងអស់បានដឹង និង​ជ្រាប​ពីកិច្ចការដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងសុវត្ថិភាពសង្គម សុវត្ថិភាពទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទាំងអាយុជីវិត​មនុស្សទូទៅ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមដែរថា ការពិគ្រោះយោបល់គ្នានាពេលនេះ គឺជាការធ្វើឡើងដោយយោង​លើលិខិត​បទដ្ឋានពាក់ព័ន្ធ ពិសេសច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលតម្រូវឱ្យមានការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដូចជា​អនុក្រឹត្យ សារាចរណ៍ និងប្រកាសជាដើម ដែលចាំបាច់ត្រូវរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបង្កភាពងាយស្រួល​ជូនដល់​មន្ត្រីដែលជាអ្នកអនុវត្ត និងអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹងជ្រួតជ្រាប ក្នុងការងារចូលរួមបង្ការ និងពន្លត់អគ្គិភ័យ​នៅ​កម្ពុជា។
យោងតាមសេចក្ដីព្រាងសារាចរណ៍ណែនាំស្ដីពីការៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និង ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត កន្លងមករាជរដ្ឋាភិបាលបានកសាងច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ អនុក្រឹត្យ និង​លិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដើម្បីចាត់តាំងអនុវត្តទប់ស្កាត់គ្រោះមហន្តរាយអគ្គិភ័យ ដែលតែងតែ​បានកើត​មានឡើង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ធនធានធម្មជាតិ និងប៉ះពាល់គោល​នយោបាយកាត់បន្ថយភាព​ក្រីក្ររបស់រាជ​រដ្ឋាភិបាល។
សេចក្ដីព្រាងសារាចរណ៍ណែនាំនេះបានបន្តថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើនគ្រប់​វិស័យ ក្នុងនោះវិស័យសំណង់មានកំណើនគួរឱ្យកត់សម្គាល់ ដោយសំណង់ខ្លះមានកម្ពស់ច្រើនជាន់ រួមទាំងជាន់ក្រោមដី និងមានការកើនឡើងការប្រើប្រាស់បណ្ដាញចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុងាយឆេះ ងាយផ្ទុះ នៅទូទាំងប្រទេស ដែលអាចបង្កជាគ្រោះមហាន្តរាយអគ្គិភ័យទូទាំងប្រទេស។
សេចក្ដីព្រាងបានរំលេចថា ដើម្បីមានការចូលរួម បង្ការ ទប់ស្កាត់ គ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការ គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន ដែលជាគោលដៅតម្រូវឱ្យមានប្លង់បង្ការ និងពន្លត់អគ្គិភ័យ ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋាននានា ត្រូវរៀបចំឱ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ដែលអាចធានាក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម។

ខ្លឹមសារនៃសេចក្ដីព្រាងសារាចរណ៍ណែនាំស្ដីពីការៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និង ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនេះ ក៏បានចង្អុលឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានរដ្ឋបាលរាជធានី និងខេត្ត ត្រូវរៀបចំឱ្យក្រុមបង្ការ និងអន្លត់អគ្គិភ័យស្ម័គ្រចិត្ត ដល់ភូមិ ឃុំ សង្កាត់ សហគមន៍ ដើម្បីជួយចលនា និងណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹង និងសហការ ចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម៕

ដោយ៖ សម្បត្តិ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.