ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​បណ្ឌិត​ ជាម ​ច័ន្ទសោភ័ណ ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ​ជូន​ដល់​កុមារ​និង​​យុវវ័យ​ដែល​​មាន​អាយុ​​ចាប់​ពី ​១២​ឆ្នាំ ​ដល់​ក្រោម​១៨​ឆ្នាំ​ទូទាំង​ខេត្ត​នូវ​វ៉ាក់សាំងប្រភេទ​ស៊ី​ណូ​វ៉ាក់(sinovac)!!!


ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល​ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមាន​អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណជាង១០ម៉ឺននាក់ ទូទាំងខេត្តត្បូងឃ្មុំ នូវវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់
( sinovac)។
ពិធីនេះប្រព្រឹត្តិទៅ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ខណៈ៦ក្រុង-ស្រុកផ្សេងទៀត ចាប់ដំណើរការចាក់ដូចគ្នា ចាប់ពីថ្ងៃ១៦ ដល់៣០ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក និងរសៀលម៉ោង០១ ដល់ម៉ោង០៤។ មាន​ប្រសាសន៍​​ ទៅកាន់ក្មួយៗនាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា « ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយរយៈមិនយូរ និងបានចូលសាលា​រៀនវិញ នៅពេលដែលជំងឺលែងឆ្លង»។
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងនិងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំ​លើចលនា​​ជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ​ទូទាំង​អស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ  ៉ ៣ការ ពារ ៣កុំ ៉​របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម​១៨ឆ្នាំ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ចាប់ផ្តើមពីថ្ងៃទី១៦ដល់៣០ ខែសីហា ឆ្នាំ២០២១នេះតទៅ ចាប់ម៉ោងព្រឹកម៉ោង០៨ដល់ម៉ោង១១, រសៀលម៉ោង០១ដល់ម៉ោង០៤ ចំនួន១០ទីតាំង ៖ ទី១.មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ ២.មណ្ឌលសុខភាពមៀន ៣.មណ្ឌលសុខភាពអំពិលតាពក ៤.មណ្ឌលសុខភាពព្រះធាតុ ៥.មណ្ឌលសុខភាពពានជាំង ៦.មណ្ឌលសុខភាពស្រែស្ពៃ ៧.មណ្ឌលសុខភាពថ្នលកែង ៨.មណ្ឌលសុខភាពទួលសូភី ៩.មណ្ឌលសុខភាពចក ១០.មណ្ឌលសុខភាពដំរិល ។
ដោយឡែក ៖ ស្រុក/ក្រុងទាំង៦ទៀត មានមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួមមាន ៖ ស្រុកពញាក្រែក ៖ ១១មណ្ឌល ស្រុកត្បូងឃ្មុំ ៖ ១៦មណ្ឌល ស្រុកតំបែរ ៖ ៦មណ្ឌល ស្រុកក្រូចឆ្មារ ៖ ៦មណ្ឌល ស្រុកមេមត់ ៖ ១៤មណ្ឌល និងក្រុងសួង ៖៣មណ្ឌល ។
បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ មានកុមារដែលមានអាយុចន្លោះពី១២ ទៅដល់ក្រោម១៨ឆ្នាំ គឺមានបចំនួនប្រមាណជាង១០ម៉ឺននាក់ផងដែរ៕
ដោយ ៖ សម្បត្តិ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.