ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ម៉ែន ​សំអន​ អញ្ជើញ​ផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ​លេខ​ ០០២/​០៨២១/​សណ.គក ស្តី​ពីការ​ងារ​ឃោសនា​ឆ្ពោះ​ទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី៥!!!


ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុប លទ្ធផលនៃការ​អនុវត្តភារកិច្ច​របស់​ក្រុមការងារគណបក្ស ចុះជួយខេត្តស្វាយរៀងប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗសម្រាប់​អនុវត្តឆមាសទី២ ឆ្នាំ២០២១ នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ នៅមន្ទីរគណបក្សខេត្តស្វាយរៀង ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងនូវការកោតសសើរ ដល់គណបក្សគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តស្វាយរៀង បានសហការបំពេញភារកិច្ច សម្រេចបានជោគជ័យជាបន្ដបន្ទាប់ ពិសេស ការចូលរួមដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺរាត​ត្បាត​កូវីដ១៩ ការរក្សា ស្ថិរភាពនយោបាយធានា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ការជំរុញអនុវត្តដោយ​ជោគជ័យ​​គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់ មូលដ្ឋានភូមិ-ឃុំ-សង្កាត់ សំដៅលើកកម្ពស់ ជីវភាព​រស់នៅរបស់ប្រជាជន កាន់តែវិវត្តន៍ឈានឡើងជាបន្តបន្ទាប់ បង្កើនបាន នូវជំនឿជឿជាក់លើការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងបីប្រភេទ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលរួមមានគ្រូពេទ្យ​សម្តេច​តេជោ ហ៊ុន សែន TYDA ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងមន្ត្រីសុខាភិបាលខេត្តស្វាយរៀងដែលបានបំពេញភារកិច្ចចូលរួមការពារ និងទប់ស្កាត់ឆ្លងរាលដាល នៃជំងឺកូវីដ១៩​បាន​ល្អប្រសើរ ដោយមិនខ្លាចនឿយហត់។
នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវក៏បានធ្វើការផ្សព្វផ្សាយ ៖
១. សេចក្តីណែនាំលេខ ០០២/០៨២១/សណ.គក ស្តីពី​ការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី ៥ ចុះថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ។
២. រួមគ្នាផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីសម្រេច លេខ ១៦៣/០៥២១/សសរ.គក របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អណត្តិទី ៥ ឆ្នាំ ២០២២” ដែលជាយុទ្ធសាស្រ្តលំអិត និងគ្រប់ជ្រុងជ្រោយរបស់គណបក្ស។
៣. ចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ ក្រុមការងារត្រូវចូលរួមអនុវត្តណែនាំប្រជាជននៅតាមមូលដ្ឋាន ឱ្យប្រកាន់ខ្ជាប់នូវការ ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការណ៍ “៣ កុំ ៣ ការពារ និង២ ចូលរួម” ៕
ដោយ​ ៖ សម្បត្តិ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.