ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​សុខ ​ពេញវុធ ​អភិបាល​ខណ្ឌ​ដឹក​នាំ​កម្លាំង​បោស​សំអាត​ទី​តាំង​លេង​អាប៉ោងដុសស្លែរ​ទ្រង់​ទ្រាយ​ធំ​នៅ​តារាង​បាល់​ទះ​វត្ត​ភ្នំ​ឃាត់​មនុស្ស​ជាង​៣០​នាក់ ​និង​​ដក​ហូត​ម៉ូតូ​ជាង​១០​គ្រឿង!!!


រាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌដូនពេញ​បានបើកប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំងល្បែងដុសស្លែរជាយូរមកហើយ (ទីតាំងនេះមានអ្នកបើកបរឡានឲ្យជំទាវម្នាក់ដែលមានឥទ្ធិពល​ជាអ្នកកាងទីតាង​ល្បែងនោះ) មានលេងដូចជា អាប៉ោង និងមាន់ជល់អនឡាញ ជាដើម ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចំកណ្តាល​រាជធានីភ្នំពេញ ដោយឃាត់ខ្លួន​មនុស្សចំនួន៣២នាក់ និងដកហូតម៉ូតូចំនួន១៤គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជា និងដឹកនាំផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌ និងនាយករដ្ឋបាលខណ្ឌ លោក ចាប ឌីណា ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងប្រជាការពារជាច្រើននាក់ផងដែរ។

លោក សុខ ពេញវុធ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានសំងាត់ស្តីពីល្បែងស៊ីសងខាងលើនេះ លោកបានសុំគោល​ការណ៍​ពីអភិបាលរាជធានីភ្នំពេញ រួចដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សជាក់ស្តែង ចំនួន៣២នាក់ ដកហូតម៉ូតូជាង១០គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

លោកអភិបាលខណ្ឌបានបន្តថា សម្រាប់មនុស្សទាំងនេះ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌដូនពេញ ដើម្បីធ្វើការសួរនាំ និងញែកឲ្យឃើញថាតើនរណាខ្លះជាម្ចាស់ទីតាំង និងអ្នកលេង រួចបន្តចាត់ការតាមច្បាប់​មិនលើកលែងឲ្យឡើយ។

លោកថា ការលួចបើកបនល្បែងខុសច្បាប់ទាំងនេះ គឺបានបំពានវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែប្រឹងប្រែង និងមួយទៀតបានធ្វើឲ្យប៉ះពាល់ដល់ ក្រុមយុវជន​ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី។ សម្រាប់មនុស្សទាំងនេះ នឹងត្រូវធ្វើតេស្តរកកូវីដ ហើយបើករក​ឃើញវិជ្ជមាន​ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រួចពេលចប់នឹងចាត់ការបន្តតាមផ្លូវច្បាប់។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យបន្ដរាយការណ៍មករដ្ឋបាលខណ្ឌ ឬអាជ្ញាធរមូលដ្ឋាន អំពីសភាពការណ៍បទល្មើសនានាដែលកើតមានក្នុងសហគមន៍ ដើម្បីឈានដល់ការបង្រ្កាប ទប់ស្កាត់ឲ្យបានទាន់ពេលវេលា សំដៅចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់យើងផងដែរ។

ប្រជាពលរដ្ឋអាចទាក់ទងមកលេខទូរសព្ទរបស់លោកចំនួន២ខ្សែ រួមមាន៖ 012 25 68 68 និង 097 7 256 789 ដើម្បីចុះទៅបង្ក្រាបភ្លាមៗ៕

ដោយ ៖ សម្បត្តិ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.