ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឃាត់​ខ្លួន​ស្រ្ដី​ជើង​ខ្លាំង​ម្នាក់​ ឈ្មោះ កែវ រតនៈ (​ហៅ​ ហ្គិច) ដោយ​អាវុធ​ហត្ថ​ភ្នំ​ពេញ ​​ក្រោយ​ពី​បាន​យក​សាំង​ចាក់​ដុត​​រោង​ចក្រ​កែ​ឆ្នៃ​ឈើ​កៅ​ស៊ូ​ នៅ​ស្រុក​អង្គស្នួល​​ខេត្ត​កណ្តាល


ភ្នំពេញ ៖ ក្រោយគេចខ្លួនបានមួយដង្ហើមចង្រិតមកស្រ្តីជើងខ្លាំងម្នាក់ ឈ្មោះ កែវ​ រតនៈ ហៅ​ ហ្គិច បន្ទាប់ពីធ្វើសកម្មភាព យកសាំងចាក់ដុត រោងចក្រកែឆ្នៃឈើកៅស៊ូ មួយកន្លែង ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងអាវុធហត្ថក្រុងភ្នំពេញធ្វើការឃាត់ រួចបញ្ជូនទៅឲ្យសមត្ថកិច្ចខេត្តកណ្តាល ចាត់ការបន្ត។

ប្រភពបានអោយដឹងថានៅវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី​១៦ ខែមេសា​ ឆ្នាំ២០១៨​ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើង នៅរោងចក្រផលិតកែឆ្នៃគ្រឿងសង្ហារឹម ស្ថិតនៅក្នុងឃុំពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល។

តាមប្រភពព័តមាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោសន្ធៅនេះ​ ផ្តើមឡើងដោយស្រ្តីម្នាក់ឈ្មោះ កែវ​ រតនៈ ហៅ​ហ្គិច ប្រើធុងសាំងចាក់ដុតបំផ្លាញតែម្តង ដោយមិនបានដឹងពីមូលហេតុអ្វីនោះទេ។

ក្រោយបង្កហេតុរួច ស្រ្តីជើងខ្លាំងខាងខាងលើ បានចូលបើករថយន្ត Lexus 570 ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ ខម 02 6762 ធ្វើសកម្មភាពគេច ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ឃាត់ចាប់បាននៅចំនុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រួចបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់​ថា​ ឈ្មោះ​ កែវ​ រតន: ហៅ ហ្គិច​ ខាងលើនេះ ធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើនសារមកហើយ ដោយកាលពីដប់ឆ្នាំមុខ ធ្លាប់បានតុលាការផ្តន្ទាទោសពីបទ បាញ់បោះ​សេរី និងប្រើប្រាស់អាវុធខុសច្បាប់ និងក្រោយមកចុងឆ្នាំ២០១៦កន្លងទៅ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប​ ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ៕

ដោយ ៖ សុភាព


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.