ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​​ជំនាញ​​ស្នងការ​​នគរបាល​ខេត្ត​បាត់​ដំបង​ធ្វើ​ការ​បង្ក្រាប​ក្រុម​ញៀន​ល្បែង​ស៊ី​សង​ចំនួន​០២​ទីតាំង​ឃាត់​ខ្លួន​អ្នក​​លេង​ចំនួន​​០៦​​​នាក់


ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ១៧និង០០នាទីអនុវត្តតាមបទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំអនុវត្តដោយ​ផ្ទាល់ពី​លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយា​ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យជំនាញ និង​កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង​បា​ត់​​ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ ចុះប្រតិបត្តិ​ការបង្ក្រាបករណីល្បែ​ង​​​ស៊ីសងដោយខុសច្បាប់ចំនួន០២​ទីតាំង​នៅ​ក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោងក្រុងបាត់​ដំបង ខេត្តបាត់ដំបង ។
ក្នុងនោះទីតាំងទី០១ មានការជួបជុំគ្នា(ភ្នាល់កី​ឡាប្រដាល់)តាមទូរទស្សន៍ នៅចំណុចភូមិអូរ​ចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីតាំងទី០២មានការប្រមូលគ្នាលេងល្បែងស៊ីសង(ចាក់អាប៉ោង)នៅចំណុចភូមិចំការសំ​រោង២ សង្កាត់​ចំការ​សំរោង ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំដោយធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាព​បន្តទៀតចំពោះ​អ្នក(ភ្នាល់ប្រដាល់​)​តាមទូរទស្សន៍​ រីឯអ្នកភ្នាល់អាប៉ោងចំនួន០៦នាក់​បាននាំមកកាន់ស្នង​ការដ្ឋានដើម្បីធ្វើការសាក​សួរ​ស្រាវជ្រាវ រីឯវត្ថុតាងដែលដកហូតបាន​រួម​មាន៖
-កម្រាលកៅស៊ូសម្រាប់ចាក់អាប៉ោងចំនួន ០១
-គម្របផ្តិលសម្រាប់គ្រប់ចានអាប៉ោង ចំនួន ០១
-ចានសម្រាប់បាញ់អាប៉ោងចំនួន ០១
-គ្រាប់អាប៉ោងចំនួន០១
-ចានជ័រដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន ០១
លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ តែងតែ​ដាក់វិធានការដល់គ្រប់​អធិការដ្ឋាននគរបាលក្រុង​ ស្រុកនិងការិយាល័យជំនាញ​ ត្រូវតែ​ចាត់​វិធានការ​ អប់រំណែនាំ​ឬចាត់វិធានការ​បង្ក្រាប​ ដោយ​មិនអនុគ្រោះទេចំពោះករណី​ល្បែង​ស៊ី​ស​ង​​ខុស​ច្បាប់គ្រប់ប្រភេទ​ ដូច្នេះសូមបងប្អូនប្រ​ជា​ពលរដ្ឋដែលញៀននឹង​ល្បែងស៊ី​សង​ត្រូវបញ្ឈ​ប់​ជាប​ន្ទាន់​នូវសកម្មភាពល្មេីសច្បាប់ព្រោះករណី​មិនរាងចាលទេនោះគឺត្រូវកសាងសំ​ណុំរឿងបញ្ជូន​ទៅតុលា​ការដើម្បីផ្តន្ទាទោស​ទៅ​តាមច្បាប់៕
ដោយ ៖ គង់ សឿន

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.