ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ អុិត សុធា​ បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​​៥០០.០០០រៀល​ក្នុង​​មួយ​​ខែ​​ដល់​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់​ឆ្នាំង


ខេត្តកំពងឆ្នាំង​ : ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានសម្រេចចិត្តបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន៥០០.០០០រៀល ក្នុងមួយខែដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ រហូតដល់ផុតអណត្តិ ឯកឧត្តម បម្រើការងារនៅសាលាដំបូងខេត្តកំពង់ឆ្នាំង ។ឯកឧត្តម អុិត សុធា បានថ្លែងឱ្យដឹងថាការដែល ឯក ឧត្តម បរិច្ចាគនូវថវិកាផ្ទាល់ខ្លួនឧបត្ថម្ភដល់មណ្ឌល កុមារកំព្រាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមសម្រាលបន្ទុកមណ្ឌល និងអាចសម្រួលដល់ការរស់នៅរបស់កុមារទាំងអស់ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនេះ ទទួលបានសុខមាលភាព ការរស់រានប្រកបដោយសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ និងសង្គម ព្រោះថាកុមារគឺជាទំពាំងស្នងឬស្សីរបស់ជាតិ និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍន៏ប្រទេសជាតិទៅថ្ងៃអនាគត ។

ឯកឧត្តម អុិត សុធា បានលើកឡើងទៀតថា ការចូលរួមបំពេញនូវក្រពះរបស់ពួកគេ គឺជាការងារដំបូងបំផុត។ប្រសិនបើមិនបំពេញនូវតម្រូវការចាំបាច់នេះមុនទេគឺយើងមិនបាច់និយាយពីការអភិវឌ្ឍន៏ក្នុងវិស័យផ្សេងៗឡើយ។ ឯកឧត្តមពិតជារីករាយណាស់ ពេលដែលឃើញពួកគេរស់នៅដោយមានអាហារហូបចុកគ្រប់គ្រាន់ដែលយើងបានចូលរួមចំណែកឧបត្ថម្ភបន្ថែម ហើយសង្ឃឹមថា ពួកគេនឹងអាចបន្តការសិក្សារបស់ពួកគេបានដូចកុមារដទៃទៀតដែលរស់នៅជាមួយឪពុកម្តាយ បើទោះបីពួកគេជួបប្រទះនូវស្ថានភាពជាលំបាកយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ លោកស្រី ឈិត សុទ្ធា ប្រធានមណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង បានសម្តែងនូវមនោសញ្ជេតនា សប្បាយរីករាយ និងកក់ក្តៅបំផុត ចំពោះការបរិច្ចាគឧបត្ថម្ភរបស់ ឯកឧត្តម ព្រះរាជអាជ្ញា ចូលរួមចំណែកក្នុងការលើកកម្ពស់ ទាំងស្មារតី សម្ភារៈ និងអាហារ ដល់កុមារទាំងអស់ក្នុងមណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង ចាប់ពីពេលនេះតទៅ ។

លោកស្រី ឈិត សុទ្ធា បានឲ្យដឹងថាបច្ចុប្បន្ននៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង មានបុគ្គលិកបម្រើការងារក្របខណ្ឌពេញសិទ្ធិចំនួន០២ រូប បុគ្គលិកកិច្ចសន្យាចំនួន០១ និង បុគ្គលិកស្ម័គ្រចិត្ត ចំនួន០២រូប ។ ដោយឡែកកុមារដែលនៅក្រោមការគ្រប់គ្រងរបស់មណ្ឌលបច្ចុប្បន្នមានចំនួន៣០នាក់ ស្រី១៦នាក់ ក្នុងនោះមានកុមារពិការចំនួន០៥នាក់ ស្រី០៣នាក់ និងមានជម្ងឺប្រចាំកាយ០១នាក់ ។ កុមារកំព្រារស់នៅក្នុងមណ្ឌលទាំងអស់គ្នា បច្ចុប្បន្នទាំងអស់គ្នាបានទទួលការសិក្សារៀនសូត្រពីថ្នាក់បឋម ដល់វិទ្យាល័យ ចំនួន២២នាក់ និងចេញទៅបន្តការរៀនសូត្រនៅមហាវិទ្យាល័យ និងជំនាញ ចំនួន០៨នាក់។

ក្នុងនាមប្រធានមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង និងតំណាងឲ្យកុមារទាំងអស់ក្នុងមណ្ឌល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនឧបត្ថម្ភ ដល់មណ្ឌលកុមារកំព្រា និងសូមជូនពរឯកឧត្តមឯកឧត្តម មានសុខភាពបរិបូណ៌ ជោគជ៍យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ​ : វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.