ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ ជុំ សំនិត ​ដែល​ត្រូវ​ព្យួរ​តំណែង​កំពុង​រត់​ការ​យក​តំណែងវិញ​​​ក្រោយ​រដ្ឋមន្រ្ដី​ក្រសួង​សេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ​​ដាក់​ក្នុង​ភាព​ទំនេរ​​ដោយ​គ្មាន​ប្រាក់​បៀវត្ស


ខេត្តឧត្ដរមានជ័យ​ ៖ មិនដឹងថា​លោក​ ជុំ​ សំនិត អតីតប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យអស់ប្រាក់ប៉ុន្មានហើយនោះទេក្នុងការរត់ការចូលកាន់មុខតំណែងចាស់វិញ​ ក្រោយពេលអគ្គបណ្ឌិតសភាចារ្យ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរ​អត់ប្រាក់បៀវត្សចាប់ពីថ្ងៃទី១ ​ខែមិថុនា ឆ្នាំ២០២០​ កន្លងទៅថ្មីៗនេះដើម្បីទុកឲតុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

សេចក្តីរាយការណ៍មកថា​ លោក​ ជុំ​ សំនិត ត្រូវបានពលរដ្ឋខេត្តឧត្ដរមានជ័យ ប្ដឹងទៅតុលាការ និងប្ដឹងទៅក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជុំវិញរឿងអាស្រូវ​ដែលប្រើតួនាទី​ និងអំណាច​គាបសង្កត់យកប្រាក់​ ហើយមិនបានបំពេញកាតព្វកិច្ច។​

លោក​ ជុំ សំនិត មិនត្រូវបានពលរដ្ឋស្វាគមន៍ឱ្យវិលត្រឡប់មកបម្រើការក្នុងខេត្តឧត្ដរមានជ័យ តទៅទៀតទេ ព្រោះ​លោក​បានកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ​ ជាង​១៥ឆ្នាំ​ មកនេះ​ បានធ្វើឱ្យពលរដ្ឋរងគ្រោះដោយសារតែការគាបសង្កត់ច្រើនករណីណាស់ ទើបពួកគាត់ប្ដឹងករណីនេះ​ទៅថ្នាក់លើ។

សូមបញ្ជាក់ថា​ លោក​ ជុំ​ សំនិត ធ្លាប់មានរឿងអាស្រូវយកស្រ្ដីជាមន្រ្ដីជាប់កិច្ចសន្យា​ធ្វើជាកំណាន់ចិត្តក្បត់ភរិយា បញ្ចូលឈ្មោះកូនស្រីរបស់ខ្លួនជាមន្រ្ដីជាប់កិច្ចសន្យាតែមិនចូលបម្រើការងារ​ទេ គឺបើកយកតែប្រាក់បៀវត្ស​ (ប្រាក់រដ្ឋរាប់ឆ្នាំ)​ និងដឹកនាំទំនិញឆ្លងដែនកម្ពុជា-ថៃ​ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ជាច្រើនឆ្នាំ ដូចជា​ ទឹកសុទ្ធ ស្រា និងស្រាបៀរយកទៅលក់នៅទីក្រុងភ្នំពេញគ្មានបង់ពន្ធជូនរដ្ឋ និងយករថយន្ដអង្គភាពដឹកជញ្ជូនទំនិញអត់ពន្ធ។

ករណីនេះ​ ធ្វើឱ្យពលរដ្ឋ​អស់ជំនឿអស់ទំនុកចិត្ដ មានការព្រួយបារម្ភ​ និងភ័យខ្លាចយ៉ាងខ្លាំង។ ពលរដ្ឋនៅខេត្តឧត្ដរមានជ័យ សូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា បណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជួយសម្រួលដកមុខងារលោក​ ជុំ​ សំនិត ទៅកន្លែងផ្សេងវិញផង។ ព្រោះថានៅខេត្តឧត្ដរមានជ័យ​ ពលរដ្ឋរងគ្រោះច្រើនណាស់ដោយសារលោក​ ជុំ​ សំនិត។

ជំុវិញករណីការចោទប្រកាន់ខាងលើនេះអង្គភាពគេហទំព័រ www.rskynews.com យើងមិនអាចស្នើសុំការបកស្រាយពីលោក​ ជុំ សំនិត បានទេដោយគ្មានលេខទូរស័ព្ទ៕

ដោយ​ : វិបុល

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.