ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

 ឯកឧត្តម​ រ័ត្ន ​ស្រ៊ាង ​អញ្ជើញ​ប្រកាស​ទទួល​ស្គាល់​សមាស​ស​ភាព​ក្រុម​ការងារ​យុវជន​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ខណ្ឌ/សង្កាត់​ក្នុង​ខណ្ឌ​ដង្កោ


រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ មានបើកពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខណ្ឌ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ ក្នុងខណ្ឌ/ដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីឯកឧត្តម រ័ត្ន ស៊្រាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ, លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ, លោក លី ឆេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ, លោក ម៉ៃ ម៉ុន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោ, លោកស្រី គឹម ញឹប អនុប្រធានគណបក្សខណ្ឌ ជាអភិបាលខណ្ឌដង្កោ និងមានការអញ្ជើញចូលរួមពីលោកអនុ ប្រធានប្រចាំការគណបក្សខណ្ឌ, លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ និងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរចំពោះលោក លោកស្រី ប្អូនៗ ក្មួយៗ ទាំងអស់ ដែលត្រូវបានប្រកាសទទួលស្គាល់ជាក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅថ្នាក់ខណ្ឌ ៤៧នាក់ និងថ្នាក់សង្កាត់ចំនួន ៣០៦នាក់។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានថ្លែងបន្ថែមថា ក្រោមនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលបានរំលាយចោលទាំងស្រុង នូវអង្គការចាត់តាំងនយោបាយយោធារបស់ក្រុមឧទ្ទាមខ្មែរក្រហមខុសច្បាប់ បានធ្វើឱ្យប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដូច្នេះភារកិច្ចចំពោះមុខ របស់យុវជនជំនាន់ថ្មី គឺត្រូវចូលរួមការពារដាច់ខាតនូវសមិទ្ធិផលនានា ដែលគណបក្សប្រជាជនកម្ពុជាបានពុះពារកសាងឡើង ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយ ឬជនអគតិទាំងឡាយណា ដែលកំពុងប៉ុនប៉ងអូសទម្លាក់ប្រទេសជាតិទៅក្នុងវិបត្តិភ្លើងសង្គ្រាមដូចទស្សវត្សឆ្នាំ៧០ បានជាដាច់ខាត។

ឆ្លៀតក្នុងឱកាសនាពេលនោះ លោក នួន ផារ័ត្ន បានឧបត្ថម្ភថវិកាចំនួន១៤លានរៀល (ជូនដល់ក្រុមការងារ យុវជនគណបក្សខណ្ឌ ចំនួន២លាន និងក្រុមការងារយុវជនគណបក្សសង្កាត់ ចំនួន១២សង្កាត់ ក្នុង១សង្កាត់ ១លានរៀល) ហើយឯកឧត្តម រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកា ដែលចូលរួមទាំងអស់ក្នុងម្នាក់ៗ ២ម៉ឺនរៀល៕

ដោយ​: វិបុល


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.