ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​០៦​នាក់ ​ពាក់​ព័ន្ធ​ករណី​គ្រឿង​ញៀន!


រាជធានីភ្នំពេញ ៖ តាមការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ ឌឹម សុខឡា និងដោយមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានសហការជាមួយ កម្លាំង​អាវុធហត្ថ ស្រុកអង្គស្នួល ធ្វើការឃាត់ខ្លូនជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់​ដោយ​ខុស​ច្បាប់នូវសារធាតុញៀនចំនួន០៥នាក់បន្ថែមទៀត នៅចំនុចផ្ទះគ្មានលេខស្ថិតនៅភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីវេលាម៉ោង១១:៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនក្រាមសថ្លាចំនួន១៦កញ្ចប់ (០៦កញ្ចប់ធំ និង១០កញ្ចប់តូច), ម៉ាសុីនសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២, អាវុធខ្លី ១ដើមម៉ាក K59 មានគ្រាប់ចំនួន ០៨គ្រាប់, និងសម្ភារៈសម្រាប់សេពមួយចំនួនទៀតផងដែរ។
– ជនសង្ស័យទាំង០៦មានឈ្មោះ ៖
១,ឈ្មោះ ឌឹម សុខឡា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល។
២,ឈ្មោះ យុន ហំ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងចែកចាយគ្រឿងញៀន) ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល។
៣,ឈ្មោះ ខាន់ បារាំង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន) បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល ។
៤,ឈ្មោះ មាស ចិន្តា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល ។
៥,ឈ្មោះ សុខ នី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយគ្រឿងញៀន)
៦,ឈ្មោះ ថុល សោភ័ណ្ឌ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពាក់ព័ន្ធគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅផ្ទះជនសង្ស័យ ភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ដោយ​ ៖​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.