ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​​បញ្ជូន​ជន​សង្ស័យ​៤​នាក់​និង​គ្រឿង​ញៀន​ជាង​២​តោន​រួម​នឹង​សារ​ធាតុ​ផ្សំ ​៦​រយ​គីឡូ​ក្រាម​ទៅ​អយ្យ​ការ​អ​ម​​សា​លាដំបូង​រាជ​ធានី​ភ្នំពេញ ​មាន​តម្លៃ​១០​លាន​ដុល្លារ


រាជធានីភំ្នពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រមូល​វត្ថុតាងកសាងសំណុំរឿង រួមនិងជនសង្ស័យ៤នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​តាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀន ទម្ងន់ ២១០៦គីឡូក្រាម ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គីឡូក្រាម ដែលបង្ក្រាប​បាននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ មានតម្លៃ១០លានដុល្លារ ។

ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្ដនសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាល​ជាតិ និងមានការចង្អុលដឹកនាំផ្ទាល់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំង​គ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំង​គ្រឿង​ញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែច្នៃគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត​ព្រះវិហារ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ព្រមទាំងមានការសម្រប​សម្រួលដីកនាំពី ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ បាន​ដំណើរការស្រាវជ្រាវ បង្ក្រាប ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ពីប្រទេសឡាវ ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅប្រទេសចិន(តៃវ៉ាន់) បង្ក្រាបគោលដៅចំនួន ៧ផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ៖
១.ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិតៃវ៉ាន់លេខ 05196333 (អ្នកបញ្ជាការដឹកជញ្ជូន)
២.ឈ្មោះ ចាង ឈិជឺ (Zhan Qi Zhi) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 313641977 (អ្នកដឹកជញ្ជូន)
៣.ឈ្មោះ យ៉ូវ យ៉ាវជុង (YU Yao Tsung) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 352875960 (អ្នកដឹកជញ្ជូន)
៤.ឈ្មោះ ឈិន ប៉ាវជីន (Chen Pao Jiun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ លិខិតឆ្លងដែនគ្មាន (អ្នកដឹកជញ្ជូន)
ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ វូ ឈីសុន (WU Chi Hsun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 303650596 បានកាន់គ្រឿងញៀន លួចសំរូតតាមបង្កាន់ដៃអាគារ ហើយធ្លាក់បណ្ដាលអោយស្លាប់ ។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់យកបានវត្ថុតាងរួមមាន ៖
– គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់: ១៨៩គ.ក្រ ៥៨០ក្រាម ។
– រថយន្ត ២គ្រឿង ទួរស័ព្ទដៃ ១០គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមរយៈការពន្លាតករណីនេះ យើងបានស្រាវជ្រាវរកឃើញ ករណីរក្សាទុក និងប៉ុនប៉ង ផលិតកែច្នៃគ្រឿងញៀន ដែលពាក់ព័ន្ធករណីដែលបានបង្ក្រាបរួចហើយ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ ។

លទ្ធផលឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។
វត្ថុតាងចាប់យករួមមាន ៖
-គ្រឿងញៀនប្រភេទកាទីណូន (Methcathinone) ចំនួន ៧៦បាវ ស្មើទម្ងន់ ១៩០០គីឡូក្រាម
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩,៩៤ក្រាម ។
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ២,៣៦ក្រាម ។
-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី អឹមឌីម៉ា (MDMA) ទម្ងន់ ២៦៧៥,៦០ក្រាម ។
-គ្រឿងញៀនកេតាមីន (Ketamine) ទម្ងន់ ៦២០,៩៩ក្រាម
-គ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ទម្ងន់ ១៣២៧៥ ក្រាម
-សារធាតុគីមីប្រភេទ ភីអឹមខេ (អឹមឌីភីធូភី) មេទីលគ្លីស៊ីដេត PMK(MDP2P) Methyl Glycidate ចំនួន២៤បាវ ស្មើទម្ងន់ ៦០០ គីឡូក្រាម (តារាង៤)
-សារធាតុផ្សំ អេតាណុល ៣៧កាដុង ស្មើទម្ងន់ ៧០៣ គីឡូក្រាម
-សារធាតុផ្សំ ០៤កញ្ចប់ ទម្ងន់១០គីឡូក្រាម (មិនច្បាស់លាស់)
-សារធាតុផ្សំ កាហ្វេអ៊ី ទម្ងន់ ១០០៣,៩៤ក្រាម
-សារធាតុផ្សំ DEXTROSE ទម្ងន់២៤៤,៧៦ក្រាម ។
-ម៉ាកស៊ីនផលិតកែច្នៃ ០១ឈុត ។
សរុបវត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀន ទម្ងន់ ២១០៦ គ.ក្រ ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គ.ក្រ ដែលសរុបជាទឹកប្រាក់ មានតម្លៃ១០លានដុល្លារ ។
ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ និងសហការជាមួយសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជាមេខ្លោង៕

ដោយ​ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.