ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​​បញ្ជូន​​ជន​​សង្ស័យ​​ម្នាក់​​ពាក់​​ព័ន្ធ​​ករណី​​ឃាត​កម្ម​​កាល​​ពី​០៥​​ឆ្នាំ​​មុន​​ទៅ​​កាន់​​តុលា​​ការ!!!


 រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឃាតកម្ម កាលពី០៥ឆ្នាំមុន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យមានឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធ ក្នុងករណី រឹតកសម្លាប់ បុរសម្នាក់ជាមិត្តភក្តិស្គាល់គ្នា រួចយកទៅបោះចោលនៅក្នុងគំនរសម្រាម ក្បែរប្រឡាយទឹកមួយកន្លែង ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមាន​រថយន្ដកា​មេរី​០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើសនិងណូគា០២គ្រឿង ខ្សែកខ្សែដៃនិងចិញ្ជៀនពេជ្រ០១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួន រហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះ គេចខ្លួនអស់រយៈពេល០៥ឆ្នាំ។

គួររំលឹកផងដែរថា កាលពី០៥ឆ្នាំមុន មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសម្រាម ក្បែរប្រឡាយ​ទឹក​​​​មួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយពុំមានអ្នកស្គាល់​អត្តសញ្ញាណ ព្រោះតែសាកសពមានសភាពហើមប្រែខុសរូបដើម។ក្រោយមកតាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះបានថា មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយបន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជ​ធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតករ ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទា​ទោសតាម​ច្បាប់​ផងដែរ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់​រហូតអស់​រយៈពេល០៥ឆ្នាំ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនដែលបោះបង់ ការតាមប្រម៉ាញ់ឃាតករម្តងណាទេ គ្រាន់តែវិធានការ​តាមប្រម៉ាញ់របស់សមត្ថកិច្ច មិនអាចត្រូវបានយកមកផ្សព្វផ្សាយឬអួតបង្ហាញតាមបណ្ដាញសង្គមហ្វេសប៊ុកបានឡើយ ជាក់ស្តែងជនសង្ស័យដែលគេចខ្លួនអស់រយៈពេល០៥ឆ្នាំខាងលើ ត្រូវបានអាវុធហត្ថភ្នំពេញស្រាវជ្រាវដឹងថា សម្ងំលាក់​ខ្លួននៅខេត្តតាកែវ ទើបកម្លាំងជំនាញបានទៅសហការជាមួយអាវុធហត្ថខេត្តតាកែវដោយស្ងប់ស្ងាត់ តាមចាប់ជន​ល្មើសបាន​សម្រេចតែម្តង។ហេតុដូច្នេះហើយ អាវុធហត្ថភ្នំពេញ សូមអំពាវនាវដល់មហាជន សូមមេត្តា កុំវាយស្មៅបង្អើលពស់ កុំគោះទឹកបង្អើលត្រី តាមរយៈការតាំងខ្លួនជាអ្នកឈឺឆ្អាលជួសគ្រួសារជនរងគ្រោះ បង្ហោះសារសួររកឃាតករតាមអារម្មណ៍ផ្ទាល់ខ្លួន និង​ប្រមាថដល់សមត្ថកិច្ចដែលមិនទាន់អាចស្វែងរកឃាតករឃើញ ដែលប្រការនេះ គឺជាការពញ្ញាក់ជនល្មើស ឲ្យរឹតតែ​ប្រុងប្រយ័ត្ន រឹតតែពួនកាន់តែស្ងាត់ និងរឹតតែរត់គេចកាន់តែឆ្ងាយ ប៉ះពាល់ដល់ចំណាត់ការ របស់សមត្ថកិច្ច ទៅវិញទេ។ ចូរចាំថា កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ ហើយអាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋ មានរយៈពេល១៥ឆ្នាំ បើដរាបណាមិនទាន់ផុតអាជ្ញាយុកាលទេ កុំទាន់ចាត់ទុកថា ជនល្មើសបានរួចខ្លួន ដូច្នេះបើបងប្អូន បានដឹងដំណឹងជនល្មើស សូមចូលរួមសហការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីអនុវត្តច្បាប់ដោយមិនលើកលែង៕

ដោយ ៖ វិបុល  #PhnomPenhGRK

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.