ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​សមត្ថកិច្ច​អាវុធ​ហត្ថ​សំរុក​ចូល​សណ្ឋាគារ​​មួយ​​នៅ​ខណ្ឌ​ដូន​ពេញ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ ២៩នាក់ រំដោះ​ជន​រង​គ្រោះ​៣នាក់​ សង្ស័យ​​ធ្វើ​​សកម្ម​ភាព​​ចាប់​ជំរិត​​យក​​ប្រាក់​​ពី​​ជន​ជាតិ​​ចិន​​ដូច​​គ្នា !!!


​រាជធានីភ្នំពេញ ៖ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលាម៉ោង ១២​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​សណ្ឋាគារ​មួយ​មានឈ្មោះ «​កណ្តាល​សួនច្បារ​» ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​មេបញ្ជាការ​រង​០២​រូប គឺ​លោក​ឧត្តមសេនីយ៍ត្រី ពូ ដា​វី និង​លោក​ឧត្តមសេនីយ៍ត្រី ផា​ន់ តារា​វុ​ធ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោ​ង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង ឆាយ ហុង​។
លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ជនជាតិ​ចិន ២៩​នាក់ ស្រី​០៣​នាក់​។ ប្រតិបត្តិការ​មួយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​យក​ប្រាក់​លើ​ជនជាតិ​ចិន​ដូច​គ្នា​។ កម្លាំង​សមត្ថកិច្ច​រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន ៣​នាក់​។
ក្រោយ​បើក​ប្រតិបត្តិការ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​សួរនាំ​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ ៕
ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.