ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខ្មោច​​នា​វា​​ចម្បាំង​​១គ្រឿង​​ និង​​គ្រាប់​​យុទ្ធភ័ណ​​​មិន​​ទាន់​​ផ្ទុះ​​ ត្រូវ​​បាន​​គេ​​រក​​ឃើញ​​នៅ​​ស្រុក​​ស្រី​សន្ធរ​​ អភិ​បាល​ខេត្ត​កំពង់​ចាម​ ​ស្នើ​​ឲ្យ​​ពល​រដ្ឋ​​មាន​​ការ​​ប្រុង​ប្រយ័ត្ន​​!!!


ខេត្តកំពង់ចាម​:​ ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ដែល​គេ​សង្ស័យ​ថា​ជា​សំណល់​ពី​សម័យសង្គ្រាម​ ។
បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​អភិបាល​រង​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូត​គ្រាប់​យុទ្ធភ័ណ​ទាំងអស់​ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​។
ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់​អាយុជីវិត​បាន​គ្រប់​ពេល​ ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​ ​​គ្រាប់​យុទ្ធភ័ណ​ទាំងនោះ​ ​រួចរាល់​ហើយ​ទេីប​យេីង​ចូល​ទៅ​បាន។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ក្រុម​ហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍​ ​បាន​បូមយក​ខ្សាច់​នៅ​តំបន់​នោះ​ ហើយ​ដឹក​យក​ទៅ​ដល់​រាជធានី​ភ្នំពេញ​ ទេីប​ប្រទះ​ឃើញ​គ្រាប់​ ចំនួន​៣ប្រភេទ​ គឺមាន​ ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ចំនួន១គ្រាប់​ ។ ហើយ​អាជ្ញាធរមូលដ្ឋាន​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដែល​មាន​មន្ត្រីស៊ីម៉ាក់​ និង​ក្រុមជំនាញមុជទឹក​ ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង​ មកមុជទឹកពិនិត្យ ទីតាំង បូមខ្សច់​នោះ​ លទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា​ចម្បាំង​)​ មួយគ្រឿង​ផងដែរ​៕
ដោយ ៖ វិបុល

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.