ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កំលាំង​នគរ​បាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​​ឃាតករ​​ដែល​អារក​សម្លាប់​យុវជន​ម្នាក់​កាល​ពី​ម្សិល​មិញ​បាន​ហើយ


ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យបាន​ធ្វើការចាប់ឃាត់ខ្លួនឃាតករដែលបានអារកសម្លាប់យុវជនម្នាក់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅខាងក្រោយរោងចក្រកាត់ដេរបឺរីភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងបានហើយ។ ជនដៃដល់គឺមិត្តភក្ដិនិងជាអតីតប្ដីរបស់ស្រ្តីម្នាក់ជាគូដណ្ដឹងជនរងគ្រោះផងដែរហើយការសម្លាប់នេះ
សង្ស័យ​រឿងស្នេហាត្រីកោណ។

ការចាប់ឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន
ជ័យ រាជធានីភ្នំពេញ។

ជនដៃដល់ខាងលើឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ជាកូនថៅ​កែកាប់ជ្រូក ។ បានលែងលះគ្នាជាមួយប្រពន្ធម្នាក់ឈ្មោះធារី អាយុជាង២០ឆ្នាំ ។ ចំណែកយុវជនរងគ្រោះឈ្មោះ អែម សុជាតិហៅវិតអាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃរំដួល ឃុំបរសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ។

ក្រោយពេលចាប់ខ្លួនឃាតករបានសារភាពថា ខ្លួនពិតជាបានអារកសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនខឹងជន​រងគ្រោះយកអតីត
ប្រពន្ធ​របស់ខ្លួន។ មិនតែប៉ុណ្ណោះអ្នកទាំង២នាក់ជិតរៀបការជាមួយគ្នាថែមទៀតផង ហើយអ្វីដែលកាន់តែធ្វើឲ្យមាន​កំហឹងខ្លាំងថែមទៀតនោះ​
គឺនៅពេល​បានដេកនៅជាមួយអតីតប្រពន្ធរបស់ខ្លួនហើយ ជនរងគ្រោះតែងតែខលឌឺដងដាក់ខ្លួនទៀត។

ប្រភដដែលបានបន្តថា នៅមុនពេលកើតហេតុខ្លួនបានបបួលជនរងគ្រោះទៅដើរផឹកស៊ីនិងចូលលេងក្លឹប​បន្ទាប់មកបាន​នាំទៅកាន់កន្លែង​កើត​ហេតុទៀត។ លុះពេលទៅដល់ជនរងគ្រោះបានធ្វើជាជ្រុះកាំបិតកំញើញខ្លួនព្រមទាំងខលទៅជេរអតីតប្រពន្ធរបស់​ខ្លួននិងប្រាប់ថាយក​ម៉ូតូ​ខ្លួនថែមទៀតផង។ ដោយសារតែខ្លាចជនរងគ្រោះសម្លាប់ខ្លួនទើបខ្លួនរើសកាំបិតកាន់ហើយខណៈពេលដែលជនរងគ្រោះ​កំពុងអង្គុយ​និយាយទូរស័ព្ទភ្លេចខ្លួននោះទើបខ្លួនចាប់ឱបពីក្រោយរួចអារកសម្លាប់ចោលតែម្ដង។ ក្រោយមកខ្លួនបានរត់គេចខ្លួន​និងបានយកកាំបិតទៅ
បោះ​ចោលក្នុងប្រឡាយទឹកស្អុយមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន រួចបន្តគេចខ្លួនទៅផ្ទះរហូតដល់ពេលនគេបាលចាប់ខ្លួនបាន។

ក្រោយពេលចាប់ខ្លួនសាកសួររួចនគរបាលបាននាំជនសង្ស័យទៅរុករកកាំបិតដែលបោះចោលប៉ុន្តែរកមិនឃើញឡើយ។ បន្ទាប់មក​បាន​នាំ​ជននោះទៅទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បសាកសួរបន្តនិងត្រៀមនាំទៅធ្វើត្រាប់នៅកន្លែងកើតហេតុ៕

ដោយ ៖ រចនា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.