ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បារមី​ម្ចាស់​ទី​តាំង​ភ្នាល់​បាល់​ដ៏​ធំ​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វារ​ ​អាជ្ញា​ធរនិង​សមត្ថ​កិច្ច​ខណ្ឌ​ដូន​ពេញ​ អត់​ហ៊ាន​ចុះ​បង្ក្រាប​


រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងទីតាំងភ្នាល់បាល់ដ៏ធំក្បែរគល់ស្ពានជ្រោយចង្វាបានលើកឡើងថា មូល​ហេតុដែលសមត្ថកិច្ច និងអាជ្ញាធរ មិនហ៊ានចុះទៅបង្ក្រាបនោះ គឺពួកគាត់សង្ស័យថា ប្រហែលជាម្ចាស់ទីតាំង​នឹងអាជ្ញា​ធរ សមត្ថកិច្ចខណ្ឌដូនពេញអាចត្រូវរ៉ូវគ្នា ឬក៍ទទួលបានលាភសការៈពីម្ចាស់ទីតាំងហើយមើលទៅ ទើបគ្មានការចុះ​បង្ក្រាប​បែប​នេះ បើទោះបីកន្លងមកលោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ក្នុរាជធានី​ភ្នំពេញ ត្រូវតែចុះបង្ក្រាបបទល្មើស ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ព្រោះថា ដោយសារ​តែល្បែងស៊ីសងទាំងនេះហើយ ដែលនាំឲ្យកើតបទល្មើស លួច ឆក់ ប្លន់ អំពើហិង្សារក្នុងគ្រួសារជាដើម។

ប៉ុន្តែផ្ទុយទៅវិញ គេសង្កេតឃើញថានៅទឹកដីខណ្ឌដូនពេញមានល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទជាពិសេសម្ចាស់ទី​តាំងរក​ស៊ីខុសច្បាប់ភ្នាល់បាល់ដ៏ធំនៅគល់ស្ពានជ្រោយចង្វារនេះតែម្តងហាក់ដូចជាកំពុងតែផ្គើននឹងបទបញ្ជា​របស់​លោក​អភិបាលរាជធានីភ្នំពេញ ខណៈទីតាំងនេះ កំពុងតែសប្បាយកើបលុយ និងបើកលេងយ៉ាងរលូន នៅគល់​ស្ពាន​ជ្រោយចង្វា ភូមិផ្សារតូច សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយគ្មានអាជ្ញធរ ឬសមត្ថកិច្ចណាចុះទៅបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋ សូមសំណូមមពរដល់​ឯកឧត្តម​​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីឲ្យចុះ​ទៅពិនិត្យទីតាំង​ល្បែង​ចាក់​បាល់ខាងលើ នឹងមានវិធានការបង្ក្រាបផង ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.