ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ បំពាក់​ឋានន្តរ​សក្តិជូន​ សមា​ជិក ​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ ​ចំនួន​៥១៤នាក់!


រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីបំពាក់ឋានន្តរសកិ្តជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥១៤នាក់ (ស្រី១២នាក់) ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀត។

មុនពេលចាប់ផ្ដើមកម្មវិធីបំពាក់ឋានន្តរសក្ដិ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកណែនាំដល់ នាយ នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ សីលធម៌ គុណធម៌ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវទិសស្លោករបស់លោកនាយឧត្ដមសេនីយ៍ គឺ៖
– ចំពោះប្រទេសជាតិត្រូវតែការពារ
– ចំពោះរាស្ត្រប្រជាត្រូវតែបម្រើ
– ច្បាប់ត្រូវតែគោរព
– បទល្មើសត្រូវតែបង្ក្រាបឲ្យខាងតែបាន និង
– ជួយគិត ជួយធ្វើ រួមទទួលខុសត្រូវ

ព្រមជាមួយគ្នានោះផងដែរ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានដាស់តឿនក្រើនរំលឹក ដល់សមាជិកអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ បង្ការ និងទប់ស្កាត់ រលកទីពីរ នៃជម្ងឺឆ្លងកូវីដ-១៩ (Covid-19) តាមរយៈការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ពាក់ម៉ាស់ឬរបាំងការពារមុខឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងមានវិធានការប្រុងប្រយ័ត្នផ្សេងៗ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ព្រោះថា ប្រសិនបើពិភពលោកនៅតែមិនទាន់មានថ្នាំព្យាបាលជំងឺនេះពិតប្រាកដ ហើយវ៉ាក់សាំងនៅតែបន្តមិនទាន់មានដាក់ឲ្យប្រើប្រាស់ នោះយើងមិនអាចធ្វេសប្រហែសបានឡើយ ត្រូវចាំថាយើងទាំងអស់គ្នាអាចភ្លេចមេរោគកូវីដ១៩នេះបាន ប៉ុន្តែមេរោគនេះមិនដែលភ្លេចយើងទាំងអស់គ្នាទេ។

ជាចុងបញ្ចប់ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ចដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ និងពង្រឹងការងារសន្តិសុខសង្គមឱ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីរួមចំណែក ការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងប្រទេសយើង និងត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់។

ចំពោះ នាយទាហាន នាយទាហានរង ទាំង ៥១៤នាក់ ដែលត្រូវបានបំពាក់ឋានន្តរសក្តិ រួមមាន៖
-ថ្នាក់វរសេនីយ៍ទោ ចំនួន ១២ នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន ១៦ នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៧ នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន ០៦ នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៣៩ នាក់
-ថ្នាក់នាយចំណង់ ចំនួន ០១ នាក់
-ថ្នាក់ព្រិន្ទបាលឯក ចំនួន ៣៨៣នាក់
-ថ្នាក់ព្រិន្ទបាលទោ ចំនួន ៥០ នាក់
#PhnomPenhGR


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.