ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់យក​កាំបិត​បុ័ង​តោ​កាប់​ជន​រង​គ្រោះ​រង​របួស​ធ្ងន់​


ខេត្តកោះកុង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បានហិង្សាដោយប្រើអាវុធ (កាំបិតបុ័ងតោ) នៅចំណុចចុងភូមិ ស្ថិតក្នុងភូមិ-ឃុំ កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង២៣និង៤៥នាទី ។

តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ38ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ មានស្រុកកំណើតនៅ ភូមិស្វាយព័ន្ធ ឃុំស្វាយព័ន្ធ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅបណ្តោះ អាសន្ន ភូមិ-ឃុំ កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានយកកាំបិតបុ័ងតោ កាប់ទៅលើ។

ជនរងគ្រោះ ឈ្មោះ តោ សាវុធ (ហៅតឿ) ភេទប្រុស អាយុ30ឆ្នាំ មុខរបរ កម្មករ នេសាទ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បច្ចុប្បន្នស្នាក់នៅ ភូមិ-ឃុំ កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
បណ្តាលអោយ រងរបួស ចំនួន03កន្លែង ៖
-1/ ចង្កេះខាងឆ្វេង 01 កន្លែង
-2/ ស្មា ខាងឆ្វេង 01 កន្លែង
-3/ ខ្នង ខាងឆ្វេង 01 កន្លែង ។
ចំពោះមូលហេតុ បណ្តាល ផឹកស្រាស្រវឹងទាស់ ពាក្យសម្តីគ្នា។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋានចាត់ការតាមច្បាប់ ៕

ប្រភពគេហទំព័រនគរបាលជាតិ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.