ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ហេង ទ្រី​​ មន្ត្រី​ស្ថានីយ៍​ដាំ​កូន​ឈើ​និង​លោក ​ឈឹម ​វណ្ណារិទ្ធ​​ ​​ត្រូវ​បាន​ពលរដ្ឋ​រស់នៅ​​តំបន់​អូ​បឹង​រូង​ចោទ​ថា​បាន​កាប់​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​​ ព្រម​ទាំង​រារាំង​មិន​​ឲដាំដុះ​ ផ្ទុយ​ពី​សេចក្តី​សម្រេច​របស់​លោក ​សុខ ​លូ


ខេត្តកំពុងធំ ​៖  លោក ហេង ទ្រី ដែលគេស្គាល់គាត់ថា ជាមន្ត្រីស្ថានីយ៍​ដាំកូនឈើ និងជាមេឈ្មួញកាប់ឈើអុសលក់ជុំវិញ​ព្រៃអង់តែន រហូតក្លាយទៅជាវាលអង់តែនទៅហើយនោះ នៅមានមុខ​ងារ​មួយទៀតដែលប្រជាពលរដ្ឋហៅលោក ហេង ទ្រី ថាជាមេប៉ុស្តិ៍កុងត្រូលជជុះដាក់ស្ទាក់ចាប់អ្នកដឹកឈើ ឬអុសណា​ដែល​មិនចូលបង់លុយឱ្យប៉ុស្តិ៍គាត់ គឺចាប់ទំលាក់​យក​ឈើទុក ដោយមានការចូលរួមសហការពីនគរម្នាក់ទៀតដែលមានឈ្មោះ ឈឹម វណ្ណារិទ្ធ មន្ត្រីប៉ូលិសមកពីស្រុកតាំងគោក ដោយខាងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ស្នើឱ្យមកយាមស្ថានីយ​ដាំកូនឈើ (យោងតាមប្រជាពលរដ្ឋរស់​នៅតំបន់​អូរ​បឹងរូង)។

ប្រភព​បាន​បង្ហើប​ឱ្យដឹងថា ដីបម្រុងដាំកូនឈើនោះ បានធ្លាក់ទៅលើក្រុមឈ្មួញមានលុយមានអំណាចធំៗមក​ពីខេត្ត​កំពង់​ចាម ស្ទើរតែអស់ទៅហើយ វាក្លាយ​ទៅជា​មុខជំនួញដីធ្លីយ៉ាងគគ្រឹកគ្រេង ក្រោមក្រសែភ្នែកលោក ហេង ទ្រី ជា​មន្ត្រី​ជាប់​កិច្ចសន្យា របស់​ខណ្ឌ ​រដ្ឋា​បាល​ព្រៃឈើ ​ខេត្តកំពង់ធំ ជាអ្នកទទួលភារ កិច្ច​ឈូសឆាយ​ដីនៅស្ថាននីយ៍បម្រុង​ដាំឈើកូន​នៅទីនោះ។ ចំណែកឯប្រជាពលរដ្ឋ ៤២គ្រួសាររួមមានដី ៧៨ហិកតា មួយគ្រួសារពីរហិកតា គ្រួសារខ្លះតែមួយ​ហិកតា​ប៉ុណ្ណោះ លោក ហេង ទ្រី មកកាប់បំផ្លាញទ្រព្យសម្បតិ្តនិងដំណាំចន្ទី ក្នុងផ្ទៃដី ៧៨ ហិកតាដែលលោកសុខលូ អភិបាល​ខេត្តសម្រេចឲ្យអាស្រ័យផលបណ្ដោះអាសន្នហើយនោះមិនថាយប់ឬថ្ងៃទេ សុំបីតែពួកគាត់យក​ម៉ាស៊ីនកាត់​ស្មៅសម្អាតដើម្បីអាស្រ័យផល ក៏លោក ហេង ទ្រី មកគំរាមកំហែង កាប់បំផ្លាញខ្ទម និងដំណាំចន្ទីចោលអស់ដែរ។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨.០០ព្រឹក នៅសាលាខេត្តកំពង់ធំមានបើក​កិច្ចប្រជុំ​មួយស្ដីអំពីការពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លី ។ ដោយឡែកនៅក្នុងរបៀបវារៈទី៤បានលើកឡើងថា ករណីប្រជា​ពលរដ្ឋ ៤២ គ្រួសារសុំជួយដោះស្រាយវិវាទដីធ្លីចំនួន ៧៨ ហិកតាជាមួយរដ្ឋបាលព្រៃឈើកំពង់ធំ នៅតំបន់​អូរបឹងរូង ក្នុង​ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សុខ លូ អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាករណីប្រជាពលរដ្ឋ ៤២ គ្រួសារបានស្នើសុំជួយដោះស្រាយ​នេះគឺដីគាត់បានដាំដុះមានស្វាយចន្ទី ខ្នុរ ចេក ដើមធំៗអស់ហើយមានដាំដំឡូងមីពេញផ្ទៃដីទាំងអស់នោះហើយ​មាន​ផ្ទះ​សម្បែងនៅទីនោះទៀតផងមិនមានព្រៃទេ។ហើយដីមួយចំនួនមានប័ណ្ណកម្មសិទ្ធិវាស់វែងដោយក្រុមនិស្សិតផង លោកបាន​ណែនាំឲ្យរដ្ឋបាលព្រៃឈើផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋចូលដាំដុះអាស្រ័យផលធម្មតាសិន។

ឯកឧត្តម ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់មានមតិថា ករណីប្រជាពលរដ្ឋ ៤២ គ្រួសា​រនៅតំបន់អូរបឹងរូងក្នុងឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ សុំជួយដោះស្រាយដី ៧៨ ហិកតានិងប្រជាពលរដ្ឋ ១៥១ គ្រួសារ​តំបន់សូងសាង សុំជួយដោះស្រាយដីចំនួន ៣៤ហិកតានោះ តើក្រុមការងារ បានគូសក្បាលដីធ្វើផែនការរួចហើយ ឬ នៅតាម​ប្រសាសន៍លោក អភិបាលខេត្តថាផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋអាស្រ័យផល ករណីនេះគួររដ្ឋបាលខេត្តធ្វើសំណើ​ទៅក្រ​សួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសុំផ្ដល់ដីសម្បទានសង្គមកិច្ចវិញនៅកម្រិតណាមួយដែលអាចធ្វើទៅបាន។

លោក ម៉ក់ យុទ្ធការ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកភាពតាមប្រសាសន៍របស់លោកអភិបាល​ខេត្តថាឲ្យប្រជាពលរដ្ឋអាស្រ័យផលលើដីទំហំ ៧៨ហិកតាជាបណ្ដោះអាសន្នសិន។

លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មមានមតិថាសូមឯកភាពការសម្រេចរបស់លោកអភិបាលខេត្ត។
លោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រចេះមានមតិថាសូមឯកភាពឲ្យប្រជាពលរដ្ឋចូលដាំដុះអាស្រ័យ​ផលតាម​ប្រសាសន៍លោកអភិបាលខេត្ត។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តមានមតិថា សូមឯកភាពតាមការ​សម្រេច​របស់លោកអភិបាលខេត្តក្នុងការឲ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផលជាបណ្ដោះអាសន្នសិនពីព្រោះ​មានដំណាំធំៗ​អស់ហើយ។

លោក ទូច សុខា អភិបាលស្រុកសន្ទុក មានមតិថា សូមឯកភាពឲ្យប្រជាពលរដ្ឋចូលអាស្រ័យផលជាបណ្ដោះអាសន្នសិន​លើដីរបស់​គាត់វិញពីព្រោះប្រជាពលរដ្ឋរស់នៅទីនោះហើយជាកម្មករក្រុមហ៊ុន។

លោក អ៊ុំ គឹមសុន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់មានមតិថាសូមឯកភាពទាំង​ស្រុងតាម​ប្រសាសន៍​លោកអភិបាលខេត្តព្រោះទីតាំងនេះប្រជាពលរដ្ឋខ្លះមានប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិស្សិត ហើយមាន​ដំណាំ​ស្វាយចន្ទីខ្លះដាំជាយូរឆ្នាំមកហើយ ដោយទីតាំងនោះមិនមាននៅសេសសល់ព្រៃទេ គួរឲ្យប្រជាពលរដ្ឋចូល​ទៅ​អាស្រ័យផលផង។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុសផុលរួចមក អង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម អនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៤២ គ្រួសារលើផ្ទៃដី ៧៨.៩១ហិកតា នៅតំបន់អូរបឹងរូងក្នុងឃុំក្រយាឲ្យចូលទៅអាស្រ័យផលលើផ្ទៃដីរបស់ខ្លួន​ជាបណ្ដោះ​អាសន្នសិន ដោយរដ្ឋបាលស្រុកសន្ទុកត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាបពីករណីនេះ។

ទាក់ទិនក្នុងរឿងដ៏សែនស្មុគស្មាញខាងលើ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងកើតហេតុហើយ
បានសុំការអនុញ្ញាត ជួបសម្ភាសន៍ ជាមួយលោក ហេង ទ្រី នៅទីតាំងស្ថានីយដាំកូនឈើលោក ​ហេងទ្រី​បានបង្ហាញ​ឯកសារចំនួនពីរច្បាប់ឱ្យមកអ្នកសារព័ត៌មានយើងខ្លឹមសារឯកសារនោះដូចយើងបានសរសេរឡើងវិញខាងលើ ក្រុមអ្នក​សារព័ត៌មានយើងបានតាំងសំនួរសួរលោក ហេង ទី្រថា លោកមានឯកសារនេះដែរ មូលហេតុអី្វបានជាលោក​មិនអនុវត្តតាម​សម្រេចអង្គប្រជុំដោះស្រាយវិវាទដីធ្លីរបស់ថ្នាក់ខេត្ត? (លោក ហេង ទ្រី ឆ្លើយថា)បានជាខ្ញុំមិន​អនុវត្តតាម​ព្រោះ​មាន​អ្នកធំ​ម្នាក់បានបញ្ជាខ្ញុំ ពេលនោះលោក ហេង ទ្រី បានយកទូរស័ព្ទរបស់គាត់ចាក់សារសំលេងរបស់លោក ទូច សុខា អភិបាល​ស្រុកសន្ទុកដែលបានបញ្ជាលោក ហេង ទ្រីថាលោកមើលទាំងអស់ហ្នឹងបើសិនជាមាន​ដាំដំណាំត្រូវធ្វើកុំឲ្យដំណាំ​នោះដុះ​បាន។

អ្នកវិភាគខ្លះគ្រាន់តែឮសារបស់លោក ទូច សុខា អភិបាលស្រុកសន្ទុកភ្លាមបានលាន់មាត់ថាសារសម្លេង​មួយឃ្លានេះស្មើនឹង​បញ្ជា​​ឲ្យលោក ហេង ទ្រី ទៅដកចោលឬកាប់បំផ្លាញដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងនោះចោល។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់ ឯកឧត្តម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រិ​ក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំងឯកឧត្តម លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយទប់ស្កាត់មន្ត្រីខិលខូចកំពុងកេញយកធ្វើជាផលប្រយោជន៍​ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់មន្ត្រីស្អាតស្អំ ក្នុង​ក្រសួងកសិកម្ម​ ក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំផងដែរ៕

ដោយ ៖ ​វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.