ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​ជា ​វ៉ាន់​ដេត ​បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​ចិន​-​អាស៊ាន​ តាម​រយៈ​សន្និសីទ​វី​​ដេ​អូ


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីបើកសម្ពោធឆ្នាំនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឌីជីថល ចិន- អាស៊ាន តាមរយៈសន្និសីទវីដេអូ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ ក្រសួងទូរគមនាគមន៍ របស់ប្រទេសសមាជិកអាស៊ានទាំង១០ និងរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន។

ប្រទេសសមាជិកអាស៊ាន និងចិនបានឯកភាពគ្នាថាបច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់សេដ្ឋកិច្ចយ៉ាងសំខាន់ ជាពិសេស ត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ។

បច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថល បង្កើតឱកាសសេដ្ឋកិច្ចយ៉ាងសំបូរបែប ហើយអាចជំរុញឱ្យជីវភាពរស់នៅរបស់ ប្រជាជនក្នុងតំបន់កាន់តែប្រសើរ ។ ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ានរៀបចំឡើងឆ្លើយតបនឹង​សភាព​​ការណ៍​​ខណៈពេល​ដែលសមាជិកទាំងអស់ធ្វើការអះអាងជាថ្មីអំពីសារសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញសមាជិកទាំងឱ្យសហការគ្នាយ៉ាងជិតស្និតដើម្បីចាប់យកឱកាសពីយុគ្គសម័យឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូ ក្នុងការកសាងឌីជីថលនីយកម្មក្នុងតំបន់ប្រកបដោយគុណតម្លៃ ទំនុកចិត្ត និងសុវត្ថិភាព៕

ដោយ ៖​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.