ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខ្នង​ផ្ទះ​​ទី​​៦២​​ អំណោយ​​ដ៏​​ថ្លៃ​ថ្លា​​របស់​​សម្ដេច​​តេ​ជោ​​ហ៊ុន​​ សែន​​ ផ្តល់​​ជូន​​អតីត​​យុទ្ធ​​ជន​​នៅ​​ខេត្ត​​កំពង់ធំ​ នៅ​ឃុំ​​ឈូក​​ខ្សាច់​​ ស្រុក​​បារាយណ៍​ ​ខេត្ត​​កំពង់​ធំ​


កំព​ង់ធំ ៖ ដោយអនុវត្តន៍តាមបទបញ្ជរបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម​ អគ្គមេបញ្ជាការរង​ នាយសេនាធិការចម្រុះ​នៃកងយោធ​ពលខេមរភូមិន្ទ​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង
កំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះទៅប្រគល់ខ្នងផ្ទះទី៦២ ជូនអតីតយុទ្ធជន នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ខ្នងផ្ទះទី៦២ នេះដែលមានទំហំ (៤មx​៦​ម) សាងសង់​ពី​ឈើ​ខ្ពស់​ពី​ដី​ ដំបូល​និង​ជញ្ជាំង​ស័ង្កសី​ ក្រាល​​ក្តារ​ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹកប្រាក់​ ៦,៣២០,០០០​ រៀល​ (គិតទាំងថ្លៃឈ្នួលជាង)​ ត្រូវ​បាន​សាង​សង់​រួច​រាល់​ ហើយ​បាន​ប្រគល់​ជូន​លោក​ពលបាលទោ​ សំ វុទ្ធី​ អាយុ​ ៥៨​ ឆ្នាំ​ បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩០​ នៅ​អង្គភាព​វរសេនាតូច​លេខ​១​ នៃ​យោធាខេត្តកំពង់ចាម​ នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៨​ ។

លោកពលបាលទោ សំ វុទ្ធី​ បាន​​ត្រូវ​របួស​​ជើង​ឆ្វេង​នៅសមរភូមិ​ខេត្ត​ឧត្ដរមានជ័យ​ក្នុង​ឆ្នាំ​១៩៩៣​ បច្ចុប្បន្ន​បាន​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ពី​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ក្នុង​មួយ​ខែចំនួន​៤៣០,០០០​រៀល​ផងដែរ​ ។​ លោក​ពលបាលទោ​ សំ វុទ្ធី​ មានភរិយា​ឈ្មោះ​ជៀម​ មាន​ អាយុ​ ៥៥​ ឆ្នាំ​ មាន​កូន​ចំនួន​៤​នាក់​ នៅ​ក្នុង​បន្ទុក​ និង​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតទាំងអស់គ្នា​រួចហើយ​ បច្ចុប្បន្ន​រស់​នៅភូមិ​សេរី​សុខុម​ ឃុំឈូកខ្សាច់ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ។​

ក្នុងឱកាសសំណេះសំណាលនិងប្រគល់ផ្ទះថ្មីនៅថ្ងៃនេះ ឯកឧត្តម និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន​ឧបត្ថម្ភ​ជូន​គាត់​បន្ថែម​ទៀត​មាន​ អង្ករ​ចំនួន​ ៥០​ គ.ក្រ ,មីយើងចំនួន ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ ,មុងជ្រលក់ថ្នាំចំនួន ០២ និង​ថវិកា​ចំនួន​ ៥០០,០០០​ រៀល​ ។

លោកពលបាលទោ សំ វុទ្ធី​ និង​ក្រុមគ្រួសារ​ ព្រមទាំង​ប្រជា​ពលរដ្ឋ​ អាជ្ញា​ធរ​ដែនដី​ឃុំ-ភូមិ​ បាន​អបអរសាទរ​ និងគោរពថ្លែងអំណរ​គុណចំពោះ​សម្តេចតេជោ ហ៊ុន សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី​ ចៅប្រុស-ចៅស្រី​ សូម​បានជួបប្រទះ​តែនិងពុទ្ធពរ​បួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ និង​ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ ហើយ​សូម​ប្តេជ្ញា​គាំទ្រ​សម្តេចតេជោ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ជា​រៀង​រហូត​ ៕

ដោយ ៖ ប៊ុនថាន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.