ព័ត៌មាន​ទាន់ហេតុការណ៍
យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ
0

កម្លាំង​នគរ​បាល​រដ្ឋបាល​វិហារ​លួង​​ក្រុង​សួង​ឆ្មក់​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​របស់​ឈ្មោះ ​ហុងអេង​ ​​ក្នុង​ចម្ការ​ស្វាយ​ចន្ទី


ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃច័ន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ៤និង១០ នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួងចំនួន០៣នាក់ កម្លាំងប្រជាការពារភូមិចំនួន០៣នាក់ ក្រោមការចង្អុល បង្ហាញ និងបញ្ជាដោយផ្ទាល់ពីលោកវរៈសេនីយន៍ឯក​ ឈន សុធន់​ អធិការ​ នៃអធិការនគរបាលក្រុងសួង បានចុះបង្រ្កាប​​សង្វៀនជល់មាន់សិ្ថតនៅចំនុចចំការស្វាយចន្នីខាងជើងភូមិថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ប្រភពពីសមត្ថកិច្ច​ ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងបានចាប់យកវត្ថុតាំងដូចជា​ :
១-ម៉ូតូចំនួន ០២ គ្រឿង
២-មាន់ចំនួន ០២ ក្បាល
៣-ទ្រុងចំនួន ០៣ ទ្រុង និង
សម្ភារៈមួយចំនួនទៀត ដុតកំទេចចោល នៅនឹងកន្លែងសង្វៀនជល់មាន់ ដោយឡែកពួកអ្នកញៀនល្បែងជល់មាន់ និងអាប៉ោងហាក់បីដូចដឹងមុនរត់ចែកជើងគ្នាសព្រាត។

ប្រជាពលរដ្ឋក្នុងក្រុងសួងបានអបអរសាទរអរគុណចំពោះការយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ របស់លោក វរៈសេនីយន៍ឯក ឈន​ សុធន់​ អធិការនគរបាលក្រុងសួង ជាពិសេសការបំផ្លាញលើទីតាំង មាន់ជល់ ដុះស្លែរដែល បានបើក លេងជាយូរឆ្នាំមកហើយ៕

ដោយ​ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.