ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ទីម័រ​ខាង​កើត ​ចង់​ឃើញ​អ្នក​វិនិយោគ​កម្ពុជា​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​ខ្លួន


រាជធានីភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នក​វិនិយោគកម្ពុជា​ទៅបណ្តាក់ទុនវិនិ យោគនៅក្នុងប្រទេសខ្លួន។

ឯកឧត្តមអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពី​បរទេស​ ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិ​យោគពីកម្ពុជា​នោះទេ។ ឯកឧត្តម ចង់ឃើញវត្តមានធុរ:ជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋ​សភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានលើកឡើងផងដែរ ថាប្រជាពលរដ្ឋទីម័រខាងកើតបានគោរពស្រឡាញ់​និង​កោត​សរសើរចំពោះវីរៈស្នេហា បម្រើប្រជាជននិងប្រទេសជាតិ របស់សម្តេចប្រធានរដ្ឋសភា។ សម្តេចជាឥស្សរជន​ស្នេហា​ជាតិ ដែលបានចូលរួមរំដោះ បង្រួបបង្រួម និងអភិវឌ្ឍន៍ប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ​ដូចបច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរ ចំពោះការបោះពុម្ពផ្សាយសៀវភៅ និយាយពីប្រវត្តិតស៊ូ​របស់សម្តេច​ប្រធាន (សម្តេចជាបុរសរបស់ប្រជាជន) កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុកថាកម្ពុជា ជាគេហដ្ឋានទី២របស់ឯកឧត្តម ទោះបីពេលនេះពិភពលោកមានបញ្ហាកូវីដ១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពកក់ក្តៅយ៉ាងខ្លំាង។

ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូបំពេញ​ទស្សនកិច្ចនៅ​ប្រទេស​ទីម័រខាងកើតតាមពេលសមស្របណា​មួយ។ ជាការឆ្លើយតបសម្តេច​ប្រធាន បានទទួលយកការគោរព​អញ្ជើញ​របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញ សម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត នៅពេល​សមស្រប​ខាងមុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះប្រសាសន៍ របស់ឯកឧត្តម ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍន​ភាព នៃទំនាក់ទំនងការទូត ល្អរវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភា រដ្ឋសភាកម្ពុជា សម្តេចពេញ​ចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹក ចិត្តបន្តកិច្ចសហប្រតិបត្តិការអោយ​ខ្លាំងក្លា​ថែមទៀតលើវិស័យ ទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង ។ សម្តេចប្រធាន មានប្រសាសន៍ថា កន្លងមករដ្ឋសភាកម្ពុជា ធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេត​ការណ៍​របស់អន្តរសភាអាស៊ាន (អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និង អាស៊ាន នៅថ្ងៃអនាគត ។

ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំា​ទ្រដល់​បេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងក្របខណ្ឌអាស៊ាននិងអន្តរសភាអាស៊ាន។ ឯកឧត្តមបានសន្យាថា​នឹងខិតខំបំ​ពេញ​បេសកកម្មការទូតឲ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.