ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សម្តេច​តេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ប្រជុំ​ទ្វេ​ភា​គី​ជា​មួយ ​ឯកឧត្តម​ ម៉ាល់​ខូម​ ថើន​ប៊ុល​(Mal​colm ​Turn​bul​l​) ​នាយក​រដ្ឋ​មន្រ្តី​អូ​ស្រ្តា​លី


ប្រទេសអូស្ត្រាលី(ស៊ីដនី)៖ នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី ដែល​ធ្វើឡើង
នៅមជ្ឍមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ សម្តេចតេជោ ត្រូវបានស្វាគមន៍​យ៉ាងកក់ក្តី​បំផុតដោយ​លោកនាយករដ្ឋមន្រ្តី។

នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ គឺលោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានចាត់ទុកថាជាកិច្ចប្រជុំដ៏មានផ្លែផ្កាវិជ្ជមាន ពីព្រោះលោកមានឱកាសន​បាន​ស្តាប់ប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយផ្ទាល់ដែលបានបញ្ជាក់ច្បាស់ថាកម្ពុជាស្វាគមន៍បើកចំហរដល់សហគមអន្តរជាតិ និង​បើក​ឱកាសទូលំទូលាយដល់ទំណាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងខិតខំរៀបចំការបោះ​ឆ្នោតអោយបានល្អត្រឹមត្រូវទៅតាមកាលកំណត់។ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសអូស្រ្តាលីដែលបាន​បើកវិទ្យាស្ថាន​ស្រាវជ្រាវ​និងអភិវឌ្ឍន៍កសិកម្មកម្ពុជាដែលបានជួយកសិករបង្កើនទិន្នផលស្រូវបានខ្ពស់ (CARDI)។

លោកនាយរដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសន្យាបន្តផ្តល់ជំនួយ ៨៧ លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍន៏នៅកម្ពុជា ព្រមទាំងប្តេជ្ញាបន្តកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី ដើម្បីជំរុញការអភិវឌ្ឍន៏​នៅ​កម្ពុជាអោយកាន់តែមានសន្ទុះលឿនទៅមុខនឹងទទួលបានជោគជ័យ។ នៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំនៃប្រទេស​ទាំងពីរ​ក៏បានប្តេជ្ញា
សហប្រតិបត្តិជាមួយគ្នាក្នុងការថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ UN នៅក្នុងពិភពលោកថែមទៀតផង៕

ប្រភពពី​ Face Book សម្តេច ហ៊ុន សែន


Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.