ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទីតាំង​ជល់​មាន់នៅ​ស្រុក​ស៊ីធរ​កណ្តាល​សូម​ស្វាគមន៏​អ្នក​ចូល​ចិត្ត​ល្បែង​ជល់​មាន់និង​អាប៉ោង


ខេត្តព្រៃវែង​ ៖ ពិតជាមិនធម្មតាមែនកន្លែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងកំពុងបើកលេងយ៉ាងអនាធិបតេយ្យ ដែលស្ថិត នៅចំណុចភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុី ធរកណ្ដាល ខេត្តព្រៃវែង ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងនេះអាចបើកលេងបានរយ៉ាងលួនដោយសាតែមានអ្នកសារព័ត៌ មានម្នាក់ឬពីរនាក់ជា អ្នករត់ការដោះស្រាយ​ ប្រហែលជាម្ចាស់សង្វៀននេះខ្សែរធំខ្លាំងណាស់ហើយមើលទៅបានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់ តែសោះ។

ថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលមកលេង ដោយ ម្ចាស់សង្វៀនជល់មាន់បាន អះអាងថាគ្មាន នណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់ជាច្រើនសំរាប់បង់ឲ្យថ្នាក់លើ ក៏ដូចជាមន្ត្រីសមត្ថកិច្ចទូទាំង ខេត្តព្រៃវែង ផងដែរ ដើម្បីបើកការលេងល្បែងទាំងនេះជារៀង រាល់ថ្ងៃបានសូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។

សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយ ព័ត៌មានក្លែងក្លាយឬញុះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។

នៅរសៀលថ្ងៃទី ០៦ ខែមិថុនា​ ឆ្នាំ២០២០ អង្គភាពគេហទំព័រ www.rskynews.com បានទូរស័ព្ទរាយការណ៏ជូនលោក សេង​ សាវ៉ន​ អធិការនគរបាលស្រុកស៊ីធរកណ្តាល​​ លោកបានឆ្លើយថា​ : លោកបានដឹងហើយ ថាទីតាំងភូមិគ្រឹះនោះ មានលួច លាក់លេងល្បែងមានជល់និងអាប៉ោងមែន ហើយលោកបានរាយការណ៏ជូនថ្នាក់លើហើយ ម្យ៉ាងទៀតទីតាំងល្បែងនេះ នៅក្នុង ផ្ទះរបស់គេលោកមិនអាចបង្ក្រាប់បានទេបើគ្មានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា។ ដោយឡែកលោកស្នង ការ ខេត្តព្រៃវែងទូរស័ព្ទហៅចូលជាច្រើនដងតែគ្មានអ្នកលើក។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជា សុ មេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង សូមមេត្តាចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលើនេះផង សូមកុំ បណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលប្រមុខរាជរដ្ឋា ភិបាល ប្រាប់ឱ្យមន្ត្រី សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមទូនាទីរៀងៗខ្លួន សមត្ថភាពជូនពររដ្ឋផង៕

ដោយ​ : វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.