ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត សាវឿន ​ប្រកាស​តែង​តាំង​មុខ​តំណែង ​និង​បំពាក់ឋាន​ន្តរស័ក្តិ ​ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កែប


ខេត្តកែប ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប។

ពិធីប្រារព្ធធ្វើឡើងនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប ដោយមានថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក បានអញ្ជើញចូលរួមផងដែរ។

ពិធីនេះត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញា ណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជាថ្នាក់ឧត្តមសេនីយ៍ទោផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានមានសាសន៍កោតសរសើរពីស្នាដៃ និងសមិទ្ធផលរបស់​ស្នងការដ្ឋាននគរបាលខេត្តកែប និងបានផ្តាំផ្ញើដល់លោកស្នងការថ្មី ក្នុងការបន្តដឹកនាំមន្ត្រីនគរបាលខេត្តកែប ឱ្យមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ ជម្រុញ​ឱ្យការប្តេជ្ញា​ចិត្តរបស់លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ នៃស្នងការនគរបាលថ្មី ប្រែក្លាយទៅជាការអនុវត្តការងារ​ជាក់ស្តែងប្រកប​ដោយជោគជ័យ ។

បន្ថែមពីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាសតឿនស្នងការថ្មី ត្រូវធ្វើកិច្ចការ​ដោយមានការ​ចូលរួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ជាពិសេសសាមគ្គីឯកភាពផ្ទៃក្នុង និងត្រូវគោរពអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់​ នូវរាល់បទបញ្ជារបស់គណៈបញ្ជា ការឯកភាពខេត្ត ដែលមានឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាប្រធាន។ ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំស្នងការ​ត្រូវពង្រឹង​របៀបរបប​ការងារ,​ ត្រូវមានការលើកទឹកចិត្ត ការលើកសរសើរជូនរង្វាន់ដល់អង្គភាព មន្ត្រីដែលមានស្នាដៃ (ជៀសវាងមានការរត់ការ), ត្រូវយកចិត្តទុកដាក់អប់រំ អនុវត្តវិន័យ សីលធម៌ លក្ខន្តិកៈមន្ត្រីនគរបាលជាតិ,​ ស្នងការត្រូវបែងចែកភារកិច្ចជំនាញ​ឱ្យបាន​ច្បាស់លាស់, សហការជាមួយអាជ្ញាធរ​ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្ការទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍​ឱ្យបាន​កម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។ នាឱកាស​នោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានណែនាំឱ្យចូលរួមបន្តវិធានការ បង្ការជំងឺកូវីដ-១៩ របស់ក្រសួង​សុខាភិបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាកជាតិ បានប្រគល់ជូនស្នងការដ្ឋាននគរបាល​ខេត្តកែប នូវរថយន្តចំនួន​ ០១គ្រឿង ម៉ូតូចំនួន​ ៥គ្រឿង អាវអន្តរាគមន៍ចំនួន​ ១០០អាវ អាវចំណាំងផ្លាតចរាចរណ៍ចំនួន​ ១០០អាវ និងដំបងបញ្ជាចរាចរណ៍ចំនួន​ ៥០ដើម សំរាប់ប្រតិបត្តិការក្នុងអង្គភាពផងដែរ ៕

ដោយ​ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.