ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​អញ្ជើញ​ទៅ​បំពេ​ញ​បេសក​កម្ម​នៅ​ខេត្ត​កំពង់​ចាម ​ដើម្បី​ចូលរួម​ដាំ​ដំឡូង​មី​ពូជ ​KU50 ​ជា​និមិត្ត​រូប


ខេត្តកំពង់ចាម​​​ : នៅព្រឹកថ្ងៃ៩កើត ខែជេស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋា​ភិ​បាល​កម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមជាមួយសហការី បានអញ្ជើញទៅបំពេញ​បេសកកម្ម​នៅ​ខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50 ជានិមិត្តរូប ពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើន​ផលរបស់​សហគមន៍សម្បូរមានជ័យ សកម្មភាពដាំដុះ និងប្រមូលផលដំណាំកសិ-ឧស្សាហកម្ម ដំណាំឈើហូបផ្លែ និងរោងចក្រផលិត​ជីសរីរាង្គរបស់ក្រុមហ៊ុន ឡុង ស្រេង និងពិនិត្យចំការចេករបស់ក្រុមហ៊ុន YQL ដែលកម្មវិធីទាំងនេះមានជា​បន្តបន្ទាប់​ដូចខាង​ក្រោម៖

-កម្មវិធីទី០១:
នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមប្រតិភូ ព្រមជា មួយសហការីបានអញ្ជើញមកដាំដំឡូងមីពូជ KU50 ជានិមិត្តរូបលើផ្ទៃដី ២៨ហត ក្នុងគោល បំណងទី១- ក្រើនរំលឹកដល់ប្រជាកសិករឱ្យត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ (ភ្ជួរ រាស់ដាស់ដី ត្រៀមពូជ និងជី) ដើម្បីដាក់ដាំដំឡូង​មីឱ្យបានទាន់រដូវដើមឆ្នាំ ទី២-ពង្រីក និងផ្សព្វផ្សាយពូជដំឡូងមី KU50 នេះ ដែលជាពូជធន់នឹងជំងឺម៉ូសាអ៊ិច និងជាពិសេសចង់ជម្រាបជូនកសិករថា ដើម្បីទទួលបានទិន្នផលខ្ពស់ ចៀសវាងជំងឺឆ្លង យើងគួរគម្បីជ្រើសរើស​ពូជល្អ មានប្រភពច្បាស់លាស់ ដាក់ដាំ និងមើលថែរក្សា​ឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។

នាឱកាសនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ពូជនេះទិញពីវិទ្យាស្ថានអភិវឌ្ឍពូជដំឡូងមី (TTDI) ប្រទេសថៃ ដែលជាពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិចមកធ្វើការដាំដុះ ក្នុងគោលបំណង ពង្រីកដើមពូជសម្រាប់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។ តាមរយៈលទ្ធផលដាំសាកល្បងក្នុងឆ្នាំ២០១៩ បានបង្ហាញថាពូជនេះអាចធន់នឹងជំងឺម៉ូសាអ៊ិច ដែលផលប៉ះពាល់មានកម្រិតត្រឹមតែប្រមាណ ១-៥{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ប៉ុណ្ណោះ ហើយអាចផ្ដល់ទិន្នផល និងកម្រិតជាតិម្សៅខ្ពស់ ក្នុងអាយុកាលផលិតកម្មត្រឹមតែ ៨ខែ។ ដោយសារមានតម្រូវការពូជខ្ពស់ ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានរៀបចំផែនការដាំពង្រីកពូជបន្ថែមចំនួន ១៥០ហត ហើយគិតមក ទល់បច្ចុប្បន្នសម្រេចដាំបាន ៥០ហត រួចហើយ។

មានមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំកសិដ្ឋាន មន្ត្រីជំនាញ បុគ្គលិក កម្មករកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កំលាំងចិត្ត កោតសរសើរ និងវាយតម្លៃចំពោះស្មារតីទទួលខុសត្រូវ គ្រប់គ្រង ដឹកនាំកសិដ្ឋាន និងមើលថែរក្សាដីកសិដ្ឋានដែលជាកម្មសិទ្ធិរបស់រដ្ឋបានគង់វង្ស។ ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើសុំឱ្យមន្រ្តីកសិដ្ឋានយកចិត្តទុកដាក់បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំតំបន់ដីខ្ពស់គ្រប់ប្រភេទ ដើម្បីធ្វើការផ្សព្វផ្សាយពូជដំណាំ និងបច្ចេកសេសជូនកសិករនៅទូទាំងតំបន់នេះ ធ្វើយ៉ាងណាឱ្យសាកសមទៅនឹងឈ្មោះកសិដ្ឋាន និងជាពិសេសស្របតាមការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មទំនើប ដែលជួយកាត់បន្ថយកំលាំងពលកម្ម ពេលវេលា ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។ ចំពោះបញ្ហាជីវភាព លោកបានណែនាំឱ្យថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី គួរប្រើប្រាស់ដីរបស់កសិដ្ឋានឱ្យអស់សក្តានុពលផលិតពូជដំណាំ ដំណាំចំណីសត្វគោ ដើម្បីបង្កើតចំណូល បង្កើនកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ។ អគ្គនាយកដ្ឋានកសិកម្ម គួរស្វែងរកដៃគូឯកជន ដើម្បីកៀរគរជំនួយជាថវិកា បច្ចេកទេស និងសម្ភារ (ជាគ្រឿងចក្រ) ដើម្បីលើកកម្ពស់ ការអនុវត្តបច្ចេកទេសកសិកម្មលើការបង្កាត់ពូជដាំដុះ និងប្រមូលផលឱ្យកាន់តែមានប្រសិទ្ធភាព ទំនើបទាន់សម័យ ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល កាត់បន្ថយពលកម្ម និងចំណេញពេល៕

ដោយ ៈ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.