ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​​ ​ថេង​ សុថុល​ អភិបាល​ខណ្ឌ​ចំការ​មនបញ្ជា​អោយ​កម្លាំង​ជំនាញ​ត្រួត​ពិនិត្យ​ហ្គេម​គ្រប់​ប្រភេទ​ និង​ហាង​បញ្ចាំ


រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌចំការមន អំពាវនាវឲ្យអាជ្ញាធក្នុងមូលដ្ឋានយកចិត្តទុកដាក់ពង្រឹងសន្តិសុខបន្ថែមទៀត ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងខណ្ឌទាំងមូល ជាពិសេសត្រូវពិនិត្យមើល ទីតាំង ល្បែងហ្គេមគ្រប់ប្រភេទ និង​ទីតាំង​បញ្ចាំដែលទទួលបញ្ចាំគ្មានលិខិតស្នាមច្បាស់លាស់ដែលជាប្រភពនាំឲ្យមានអសន្តិសុខ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ថេង សុថុល បានបន្ថែមឲ្យដឹងថា ពាក់ព័ន្ធនិងហ្គេមល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងនាមជាអាជ្ញាធត្រូវតែបន្តបង្ក្រាប​បន្ថែមទៀត ជាពិសេសស្របពេលដែលមានជំងឺកូវីដ១៩ កើតឡើងគឺមិនត្រូវឲ្យមានការប្រមូល​ផ្តុំជួបជុំគ្នាលេងល្បែង​ជាដាច់ខាត ដូច្នេះគឺត្រូវតែបន្តបង្ក្រាបជាដាច់ខាតមិនឲ្យកើតមាននៅក្នុងមូលដ្ឋាន។

លោក ថេង សុថុល ក្នុងនាមគណៈអភិបាលខណ្ឌ ក៏បានណែនាំឲ្យលោកចៅសង្កាត់ទាំង៥ និងការិយាល័យ ពាក់ព័ន្ធត្រួត​ពិនិត្យ និងធ្វើបច្ចុប្បន្នភាពឡើងវិញទីតាំងដាក់បញ្ចាំ។

លោកអភិបាលខណ្ឌចំការមន បញ្ជាក់ថា ទីតាំងហាងបញ្ចាំខ្លះ ទទួលបញ្ចាំ សម្ភារដែលគ្មានលិខិតបញ្ជាក់ច្បាស់លាស់ មានជនប្រព្រឹត្តបទល្មើសយកម៉ូតូរឺរបស់របរផ្សេងៗ ទៅបញ្ចាំដោយគ្មានកាតគ្រីសម្គាល់ និងពាក់ព័ន្ធករណីចោរកម្មជាដើម។

លោក ថេង សុថុល បានបន្ថែមថា ក្នុងនាមជាអាជ្ញាធត្រូវតែត្រួតពិនិត្យទីតាំងទាំងនោះជាប្រចាំឲ្យបានតឹងតែងជៀសវាងមាន​បញ្ហានៅពេលក្រោយ។

គួរបញ្ជាក់ថា កិច្ចប្រជុំមានការចូលរួមពីអធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធាន​ការិយា​ល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងនាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ផងដែរ ក្នុងកិច្ចប្រជុំបាន​លើក​យកបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ ផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០០៧/២០ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញនិងបញ្ហាអនាម័យ បរិស្ថានទូទាំងខណ្ឌចំការមនផងដែរ៕

ដោយ​ : វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.