ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ចុះ​បង្ក្រាប​អ្នក​ប្រើ​ប្រាស់​​​ ​អ្នក​ជួញ​ដូរ​​ចំនួន​២០​នាក់​ក្នុង​ស្រុក​សាមគ្គី​មាន​ជ័យ


ខេត្ត​កំពង់​ឆ្នាំង​ ៖ ក្រោមការសម្របសម្រួលតាមផ្លូវច្បាប់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល ២ថ្ងៃគឺពីថ្ងៃទី ២០ដល់ថ្ងៃទី២២ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន ក្នុងស្រុកសាមគ្គឺមានជ័យបានចំនួន២០ នាក់ ក្នុងនោះចាប់​តាមដីកានិងបទល្មើសជាក់ស្ដែង ។

ក្នុងប្រតិបត្តការបង្ក្រាបកម្លាំងជំនាញបានរឹបអូសយកវត្ថុតាងរួមមានម៉ូតូ១៣គ្រឿង, មនុស្សចំនួន២០នាក់,ឧបករណ៍ប្រើ​ប្រាស់​គ្រឿងញៀន រួមទាំងគ្រឿងញៀនមួយចំនួនទៀតផង។

ក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀននេះ មហាជននៅក្នុងខេត្តកំពង់ឆ្នាំង បានសាទរ ចំពោះលោក អិុត សុធា ព្រះរាជអា​ជ្ញាអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បានសហការ ដឹកនាំបង្ក្រាបគ្រឿង​ញៀន រួមទាំងបទល្មើសមួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យមានការថយចុះ គួរឲ្យកត់សម្គាល់។

ទន្ទឹមនោះផងដែរ លោក អិុត សុធា ព្រះរាជអាជ្ញាខេត្ត បានកោតសរសើរដល់លោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងលោកស្នងការរងទទួលបន្ទុក ប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ស្ថាប័ន ពាក់ព័ន្ធដែលបានសហការបង្រ្កាបបទល្មើស គ្រឿងញៀនបានល្អប្រសើរ ។

បន្ថែមលើនោះលោកសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ សិស្សានុសិស្ស រួមទាំងក្រុមយុវជនទាំង​ឡាយ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាអាវុធបំផ្លាញអនាគត បំផ្លាញប្រទេសជាតិ និងគ្រួសារខ្លួនឯង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរជនសង្ស័យទាំងនៅស្នងការនគរបាលខេត្តមុននឹងបន្តបញូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.