ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​ប្រធាន​សភា​ពា​ណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម ​អូស្រ្តា​លី


ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

នៅក្នុងជំនួបនេះ លោក Jeremy Johnson បានបញ្ជាក់ថាលោកតែងតែជំរុញអោយមានឱកាសនៃការធ្វើពាណិជ្ជកម្មជាច្រើន ដែលនាំមក​នូវ​ផលប្រយោជន៍រវាងអាស៊ាន និងអូស្ត្រាលី។ លោក Jeremy Johnson នឹងខិតខំពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ជាពិសេស​លើការវិនិ
យោគ ពាណិជ្ជកម្មទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកនឹងយក​ចិត្តទុកដាក់សិក្សា​ស្វែងយល់​អោយកាន់តែច្បាស់អំពីឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលីជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ កាលពីឆ្នាំ២០០៦ ក្នុងពេលដែសម្តេចតេជោបានធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីគឺបានចុះហត្ថលេខាក្នុងការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្តេចបានសួរបញ្ជាក់ផងដែរថា តើតក្រុមប្រឹក្សានេះអាចដល់ពេលត្រូវបង្កើតអោយចេញ​ជារូបរាងដើម្បីបម្រើដល់កិច្ច​សហប្រតិបត្តិ​ការលើ
វិស័យ​ពាណីជ្ជកម្ម និងវិនិយោគបានឬនៅ?

ប្រទេសកម្ពុជានាសព្វថ្ងៃនេះ គឺបានទាក់ទាញអ្នកវិនិយោគទុនពីបរទេសជាច្រើន។ សម្តេចតេជោ ចង់ឃើញការវិនិយោគពីអូស្ត្រាលី​នៅកម្ពុជា​អោយកាន់តែច្រើនឡើងថែម ជាពិសេសគឺសម្តេចតេជោ បានស្នើអោយពិចារណាក្នុងការបើកជើងហោះហើរកម្ពុជា-អូស្រ្តាលី ព្រោះនៅអូស្រ្តាលី​ក៏មានបងប្អូនខ្មែររស់នៅទីនេះប្រមា៦ម៉ឺននាក់។ តាមរយៈជើងហោះហើរដោយត្រង់នេះ គឺនឹងនាំទេសចរអូស្រ្តាលីមក​កំសាន្តនៅកម្ពុជា​កាន់តែ​ច្រើនឡើងជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសជាច្រើនដល់វិស័យឯកជន ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បាន​អញ្ជើញលោក Jeremy Johnson ទៅទស្សនកិច្ចស្វែងយល់នូវឱកាសវិនិយោគនៅកម្ពុជាផងដែរ៕

ប្រភពពី Facebook សម្តេច ហ៊ុន សែន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.