ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ទៀង កុស្យារៈ ​ប្រ​កាស​កំណត់​តំបន់​ធ្វើ​ការ​​វិនិច្ឆ័យ​​សម្រាប់​​ការ​​ចុះ​​បញ្ជី​​ដី​​ធ្លី​​លក្ខណៈ​​ជា​​​ប្រព័ន្ធ​​នៅ​ក្នុង​ភូមិ​​ចំនួ​ន​​៥​ ​ស្រុក​ល្វាឯម


ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយ​កម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវចូលរួមសហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុងការចង្អុលបង្ហាញពីទីតាំងដីព្រំដី ហើយត្រូវផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយ​ដែលក្រុម​ការងារត្រូវការ ដើម្បីប្រមូលទិន្នន័យទាំងនោះឲ្យបានគ្រប់គ្រាន់ តាមនីតិវិធីដែលបានកំណត់​ជៀសវាងកុំឲ្យកើតមាន​នូវ​កំហុសឆ្គង​ណាមួយក្នុងការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲបានលឿន។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានធ្វើឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ ដោយមានកា​រចូលរួមពីប្រជាពលរដ្ឋមកពី៥ភូមិ មានភូមិពាមតាឯក ភូមិព្រែកតាអុងទី១ ភូមិព្រែកតាអុងទី២ ភូមិព្រែកតាអុងទី៣ និងភូមិវាលធំ ក្នុងឃុំពាមឧកញ៉ាអុង  ស្រុកល្វាឯម ខេត្តកណ្តាល ។

លោកបានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ជាមួយមន្ត្រីជំនាញគឺសំខាន់ខ្លាំងណាស់ គឺបានជំរុញឲ្យក្រុម​ការងារធ្វើការបានឆាប់រហ័សតាមការគ្រោងទុក និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ លោក យី យ៉េន អភិបាលរងស្រុកល្វាឯម បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីគឺពិតជាមានអត្ថប្រយោជន៍​ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ពីព្រោះនៅពេលដែលបងប្អូនមានប័ណ្ណកម្មសិទ្ធិដីធ្លីស្រប​ច្បាប់ធ្វើឲ្យ​ដីធ្លីរបស់​ប្អូនមានតម្លៃថ្លៃ ងាយស្រួលក្នុងការទិញលក់ អាចដាក់បញ្ចាំនៅតាមធនាគារបានងាយស្រួលនៅពេលចាំបាច់ ពិសេសធ្វើឲ្យកាត់បន្ថយនូវទំនាស់ព្រំដី និងអាចការពារដីរបស់បងប្អូនពីការរំលោភយកដីធ្លីដោយខុសច្បាប់ផងដែរ។

លោកបាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរ និងក្រុមការងារមន្ត្រី​ជំនាញដើម្បី​ពន្លឿនក្នុងការវាស់វែង និងការប្រមូលទិន្នន័យនានា ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស និង​ត្រឹម​ត្រូវដូច្នេះបងប្អូនត្រូវចូលរួមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹង ត្រូវសហការ សម្រួលដល់​អាជ្ញាធរ និងមន្ត្រីជំនាញ ចំពោះម្ចាស់ដីត្រូវនិយាយគ្នាឱ្យដាច់ស្រេចជាមួយនឹងព្រំដីរបស់អ្នកជិតខាង ត្រូវបោះបង្គោលឲ្យ​បាន​ច្បាស់លាស់ ត្រូវចង្អុលបង្ហាញទីតាំងដីដោយផ្ទាល់ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធឲ្យបានច្បាស់លាស់ ដើម្បីសម្រួល​ឲ្យក្រុមការងារអាចអនុវត្តការងារបានរលូន និងជោគជ័យ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕

ដោយ ៖​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.