ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​និង​រថយន្ត ​នៅ​ក្នុង​ខេត្ត​រតន​គិរី ​បាន​ចាប់​ផ្តើម​​កម្រើក​ឡើង​វិញ ​បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​អស់​មួយ​រយ: !!!


ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលមានឋាន:តូចតាចក្នុងខេត្ត បានស្នើដល់ ឯកឧត្តម ថង សាវុន អភិបាល​ខេត្តរតនគិរី គួរតែពិនិត្យ និងមានចំណាត់ការ លើ សកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ ដឹកជញ្ជូនតាមម៉ូតូ និងរថយន្តតូច ធំ ជារៀងរាល់ថ្ងៃ រាល់យប់ ចេញពីតាមបណ្តាស្រុកមួយចំនួន ដូចជាស្រុកវើនសៃ ស្រុកតាវែង និងស្រុកអូរជុំ ឆ្ពោះចូលមក​ក្រុងបានលុង ដើម្បីយកមករក្សាទុកតាមលំនៅរបស់ក្រុមឈ្មួញ រងចាំឱកាសល្អនិងដឹកបន្តទៅប្រទេសវៀតណាម។

ដោយឡែកឈ្មួញដែលដឹកជញ្ជូនឈើយ៉ាងសកម្មនេះ ត្រូវបានគេដឹងថា ឈ្មោះ ជា តែងបានដឹកឈើតាមរថយន្តសាំយ៉ុង ចាប់ពី៣ ទៅ៤គ្រឿងក្នុង១យប់ ចេញដំណើរពីចំណុចក្នុងក្រុងបានលុង ខេត្តរតនគិរី ឆ្លងកាត់ស្រុកចំនួន២ គឺស្រុកបរកែវ និងស្រុកអូរយ៉ាដាវ យ៉ាងតឹងរឹងបំផុត ឆ្ពោះទៅកាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ បានយ៉ាងរលូន។

សេចក្តីរាយការណ៍បានឲ្យដឹងថា៖ ក្រៅពីមេឈ្មួញឈ្មោះ ជា ក៏នៅមានឈ្មួញជាច្រើននាក់ទៀត កំពុងផ្គើននិងអនុវត្តច្បាប់ របស់គណ:កម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនោះ គឺកំពុងតែផ្គើននឹង បទ​បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សកម្មភាពរបស់ឈ្មួញខាងលើនេះក៏តម្រូវឲ្យថ្នាក់ដឹកនាំខេត្ត ឬសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលមានតួនាទី បង្ក្រាបបទ​ល្មើសធន​ធានធម្មជាតិ គួរតែធ្វើការត្រួតពិនិត្យ និងមានចំណាត់ការ លើករណីនេះផងទាន៕

ដោយ ៖​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.